CEO Facebook គ្រោងបង្កើតសេវាកម្ម Internet ឥតគិតថ្លៃដល់មនុស្សលើលោក
លោក Mark Zuckerberg ដែលជា CEO
ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook បានបង្ហាញគម្រោងថា
នឹងបង្កើតសេវាកម្ម Internet ឥតគិតថ្លៃ ដល់មនុស្សគ្រប់គ្នានៅលើពិភពលោក។
ដើម្បីធ្វើកិច្ចការនិងផ្ដល់នូវមូលដ្ឋានគ្រឹះការប្រើ Internet នេះឱ្យបានដល់មនុស្ស CEO Facebook ចង់បង្កើតដៃគូជាមួយក្រុមហ៊ុន wireless សំខាន់ៗលើពិភពលោក ហើយក្នុងនោះ ហ្វីលីពីន និងប៉ារ៉ាហ្គាយ ជាប្រទេសមុនគេដែលបានសហការលើការងារនេះ។
វាមិនមែនជាការវិនិយោគដ៏ល្អទេ ហើយលោក Zuckerberg ក៏ដឹងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណា វាហាក់បង្ហាញឱ្យឃើញថា ជាឆន្ទៈចំណាយរបស់បុរសអាមេរិករូបនេះ ដើម្បីឱ្យមនុស្សដែលមិនអាចបង់ថ្លៃសេវាតាមការកំណត់របស់ក្រុមហ៊ុនទូរសព្ទ អាចប្រើបានឬត្រូវបង់ថ្លៃបន្តិចបន្តួចប៉ុណ្ណោះ៕
ដោយ nob70
ប្រភព៖ elitedaily, geekosystem
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: