Champions League៖ ៣ក្រុមរបស់អង់គ្លេសសុទ្ធតែចាញ់0-2 ចុះChelsea យប់នេះ?
Galatasaray ទំនងជាអវត្តមាន Aurelien Chedjou
ព្រោះខ្សែការពាររូបនេះមិនបានចូលលេង៤ប្រកួតហើយដោយសាររបួស។
ទោះជាយ៉ាងណាក៏ដោយក្រុមខ្លាំងរបស់ទួគីនេះនឹងរីករាយជាមួយការវិលត្រលប់របស់កីឡាករល្អៗមករួមក្រុមវិញដូចជា
Aydin Yilmaz , Gokhan Zan, Didier Drogba និង Wesley Sneijder។
David Luiz និង John Obi Mikel បានរួមដំណើរជាមួយតោខៀវទៅផ្ទះ Galatasaray (អ៊ីស្តានប៊ុល) ក្រោយពួកគេអវត្តមានក្នុងជំនួបជាមួយ Everton កាលពីថ្ងៃសៅរ៍។ Nemanja Matic និង Mohamed Salah រួមចំណែកមិនបានព្រោះបានលេងក្នុងក្របខណ្ឌ Champions League រដូវកាលនេះរួចហើយ ខណៈ Marco van Ginkel នៅមិនទាន់ជាសះស្បើយពីរបួស។
ជម្រើស១១នាក់ដំបូង
Chelsea ធ្លាប់ឈ្នះ Galatasaray ទាំងពីរប្រកួតនៅក្នុងវគ្គជម្រុះ Champions League រដូវកាល 1999-2000 ដែលពួកគេអាចរកបានគ្រាប់បាល់6-0សរុបទាំងពីរជើង។
Galatasaray ចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងទឹកដីខ្លួនឯង៧ប្រកួតនៅក្របខណ្ឌ Champions League និងឈ្នះ៤ស្មើ២ ខណៈតោខៀវ៦ប្រកួតចុងក្រោយនៅ Champions League មិនចាញ់សោះគឺឈ្នះ ៤ស្មើ២។
ការប្រកួតនេះនឹងមានការជួបគ្នារវាងកំពូលកីឡារអាហ្វ្រីកដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Champions League គឺ Didier Drogba (42 គ្រាប់) និង Samuel Eto’o (29គ្រាប់)។ រដូវកាលនេះ Drogba រកគ្រាប់បាល់ និងជួយរកគ្រាប់បាល់62.5%នៃការស៊ុតបញ្ចូលទីក្នុងការប្រកួតរបស់ Galatasaray។
៥ប្រកួតចុងក្រោយ
Drogba រកបាន៣៤គ្រាប់ជាមួយ Chelsea 5 គ្រាប់ជាមួយ Marseille និង 3 គ្រាប់ជាមួយ Galatasaray។ គេជាអតីតអ្នករកគ្រាប់បាល់បានច្រើនរបស់ Chelsea។ ជាមួយគ្នានោះ Wesley Sneijder រកបាន៣គ្រាប់ក្នុងការបង្ហាញខ្លួន៤ប្រកួតនៅទឹកដីខ្លួនក្នុងក្របខណ្ឌ Champions League ខណៈ Fernando Torres រកបាន៥គ្រាប់ក្នុងការបង្ហាញខ្លួន៤ប្រកួតនៅក្នុងកម្មវិធីតែមួយ៕
មើលការព្យាករណ៍ផ្សេងទៀត
ការព្យាករណ៍របស់ nob70៖ Galatasaray 0-2 Chelsea
ដោយ nob70
ផ្សាយក្នុងក្រុម កីទ្បា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: