CPP និងCNRP នឹងជួបគ្នាជាថ្មី នៅថ្ងៃទី៣ ខែមិនា

0

ភ្នំពេញ៖ តំណាង គណបក្ស ប្រជាជនកម្ពុជា (CPP) និងគណបក្ស សង្រ្គោះជាតិ (CNRP) នឹងជួបគ្នាជាថ្មីម្តងទៀតនៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៤ ខាងមុខនេះ បន្ទាប់ពីភាគីទាំងពីរបាន ប្រកាសលុប ចោលការ ជួបគ្នានៅថ្ងៃទី២៧ ខែកុម្ភៈ។
លោក ញ៉ែម បុញ្ញារិទ្ធិ អ្នកនាំពាក្យ CNRP បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី២៦ ខែកុម្ភៈ ថាបន្ទាប់ ពីគណបក្សទាំងពីរបានលើក ពេលនៃការជួបគ្នា កាលពីថ្ងៃទី២៥ ខែកុម្ភៈ រហូតមកដល់ថ្ងៃនេះ បានកំណត់ជួបគ្នាជាថ្មីម្តងទៀត ហើយ ដោយសម្រេចយកថ្ងៃទី៣ ខែមិនា ។
សូមបញ្ជាក់ថា ចំពោះទីកន្លែងមិនទាន់បានកំណត់ច្បាស់ លាស់នៅឡើយទេ។
តាមការគ្រោងទុកជំនួបចរចា ជាថ្មីនិយាយពី កំណែទម្រង់បោះឆ្នោត មានសមាសភាពចូលរួមពិភាក្សាម្ខាង ៦នាក់ ក្នុងនោះភាគីខាងគណបក្សប្រជាជនកម្ពុជា មានឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន, លោក ជាម យៀប, លោក ឈាង វ៉ុន, លោក ប៉ែន បញ្ញា និងលោក ស៊ិក ប៊ុនហុក និងលោកស្រី គ្រួច សំអាន។ រីឯគណបក្សសង្គ្រោះជាតិ រួមមាន លោក សុន ឆ័យ, លោក យឹម សុវណ្ណ, លោក គួយ ប៊ុនរឿន, លោក អេង ឆៃអ៊ាង និងលោក ម៉ៅ មុន្នីវណ្ណ និង លោក ហូរ វ៉ាន់។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមកនេះ តំណាងគណបក្សទាំងពីរ បានជួបគ្នាក្នុងនោះបានសម្រេច កំណត់យក៣ចំណុច
ទី១-ស្នើបង្កើតគណៈកម្មការចម្រុះ មួយ ដោយមានសមាសភាពស្មើគ្នាមកពី គណបក្ស ដែលមានអាសនៈក្នុងរដ្ឋ  សភា ដើម្បីសិក្សា និងរៀបចំក្របខណ្ឌកំណែ ទម្រង់ ការបោះឆ្នោតនាពេលខាងមុខ។
ទី២-រៀបចំក្របខណ្ឌ កំណែទម្រង់ការបោះឆ្នោត គណៈកម្មការចម្រុះ ត្រូវរៀបចំឱ្យមានសិក្ខា សាលាជាតិ មួយ  ដើម្បីបើកទូលាយ ឱ្យមានការចូលរួម យោបល់ និងអនុសាសន៍នានា ពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ រួម ទាំងដៃគូអភិវឌ្ឍន៍ គណបក្សនយោបាយ ដែលបានចុះ បញ្ជី សង្គមស៊ីវិល ដែល មានជំនាញលើការងារបោះឆ្នោត  ព្រមទាំងតួអង្គពាក់ព័ន្ធ។
ទី៣-ក្នុងកិច្ចដំណើរការ នៃកំណែទម្រង់ ការបោះឆ្នោតនេះ ត្រូវបង្កលក្ខណៈឱ្យមាន ការគាំទ្របច្ចេកទេស និងហិរញ្ញ វត្ថុពីដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអង្គការអន្ដរជាតិនានា៕
លោក ព្រំ សុខា និង លោក សុន ឆ័យ ធ្វើសន្និសីទព័ត៌មាននៅក្រោយជួបចរចាកាលពីថ្ងៃទី១៨ ខែកុម្ភៈ

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top