តោះយើងលេង Game Boy នៅលើ iPhone និង iPad ទាំងអស់គ្នា!
បើសិនជាប្រិយមិត្តជាអ្នកចូលចិត្តលេងហ្គេម ប្រាកដជាធ្លាប់បានលេង ឬស្គាល់ម៉ាស៊ីន Game Boy ច្បាស់ណាស់ ព្រោះវាជាឧបករណ៍ហ្គេមដែលល្បីឈ្មោះបោះសំលេងចាប់តាំងពីទសវត្សទី 90 មកម៉្លេះ ម៉ាស៊ីនហ្គេមនេះបានធ្វើអោយកក្រើកប្រភពអ្នកលេងហ្គេមជាច្រើនប្រទេសពាសពេញពិភពលោក មិនថាចាស់ឬក្មេងឡើយ គឺចូលចិត្តលេងវាណាស់ ព្រោះវាទំនើបអាចកាន់ចុចលេងក្នុងដៃយ៉ាងសប្បាយ។
តែគួរអោយស្ដាយកាលពីប៉ុន្មាន 7-8 ឆ្នាំមុន Game Boy ត្រូវបានដាំក្បាលចុះយ៉ាងខ្លាំងរហូតមកដល់ឆ្នាំ 2014 នេះយើងពុំឃើញមាននរណាកាន់ Game Boy លេងទៀតទេ ព្រោះវាអន់ខ្លាំងតែម្ដងទាំងក្រាហ្វិច កម្លាំងថ្ម និងលក្ខណៈសម្បត្តិផ្សេងៗ។
យ៉ាងណាក៏ដោយ សម្រាប់អ្នកដែលមានម៉ាស៊ីន Game Boy លេងប្រាកដជានៅចាំហ្គេមខ្លះៗ ដែលធ្លាប់បានលេងកាលពីនៅវ័យកុមារ ដោយប្រភេទហ្គេមទាំងនោះបានដក់ជាប់នឹងអារម្មណ៍របស់យើង។ បានជាដូច្នេះហើយ បើប្រិយមិត្តចង់លេងហ្គេម របស់ម៉ាស៊ីន Game Boy គឺពិតជាងាយស្រួលខ្លាំងណាស់ ហើយអ្នកមិនបាច់ចំនាយទឹកប្រាក់ថែមទៀត ដោយគ្រាន់តែ Download កម្មវិធីឈ្មោះ GBAiOS ជំនាន់ 2.0 មកតម្លើងនៅលើ iPhone ឬ iPad ដំនើរការដោយប្រព័ន្ធប្រតិបត្តិការ iOS7 នោះគឺជាការស្រេច។
កម្មវិធី GBAiOS នេះទើបតែបានតម្លើងជំនាន់របស់ខ្លួនទៅកាន់ Version 2.0 ដែលមានសមត្ថភាពកាន់តែខ្លាំង និងអាចប្រើប្រាស់បាននៅលើ iOS7 ពិសេសបំផុតវាត្រូវបានបន្ថែមមុខងារ Web Browser ដែលអាចអោយអ្នកប្រើប្រាស់ស្វែងរក Download ហ្គេមមកដាក់ក្នុង iPhone និង iPad បានយ៉ាងងាយ និងរហ័សបំផុត ព្រោះហ្គេមទាំងនោះមានទំហំតូច។
ដើម្បីតម្លើងកម្មវិធីសូចចុច GBAiOS បន្ទាប់មកចុចពាក្យថា Download នៅពេលអ្នកចូលទៅកាន់គេហទំព័រ។
បញ្ជាក់ៈ ប្រិយមិត្តត្រូវប្រើប្រាស់ iPhone ឬ iPad ដើម្បីចូលទៅ Download (មិនអាច Download តាមកុំព្យូទ័របានទេ)
សម្រាប់ការ Download ហ្គេមមកលេងគឺងាយស្រួលបំផុត ដោយប្រិយមិត្តចូលទៅកាន់កម្មវិធីរួច ពេលនោះអ្នកនឹងឃើញសញ្ជា + សូមចុចលើសញ្ញាបូកនោះ ហើយចូលទៅទាញយកហ្គេមដោយសេរីមិនគិតប្រាក់ពីគេហទំព័រយ៉ាងច្រើនសំបូរបែប។
ពត៌មានបន្ថែមសូមទស្សនាវីដេអូក្លីបខាងក្រោម៖
រក្សាសិទ្ធិដោយ : cambo-report.com
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: