ដឹងទេថា iPad Air ជាប់ជាកំពូល Tablet ល្អដាច់គេប្រចាំឆ្នាំ?
មិនសសើរក្រុមហ៊ុន Apple ពិតជាមិនបានមែន ព្រោះថា Apple មិនបានធ្វើអ្វីធំដុំផង ហើយថែមទាំងមិនបានចូលរួមក្នុងកម្មវិធី WMC 2014 នៅប្រទេសអេស្ប៉ាញទៀត ក៏នៅតែឈ្នះពានរង្វាន់ Tablet ល្អជាងគេប្រចាំឆ្នាំ ដែលមិនគួរអោយជឿ។
ពានរង្វាន់ Tablet ល្អជាងគេប្រចាំឆ្នាំនោះបានទៅលើ iPad Air វាត្រូវបានគេកាត់សេចក្ដីថាជា Tablet មានការរចនាឡើងស្រស់ស្អាត ល្បឿនលឿន និងមានកម្មវិធីប្រើប្រាស់ច្រើនសំបូរបែប ដែលមានលក្ខណៈសម្បត្តិពិសេសៗខ្លាំងជាង Tablet ស៊េរីផ្សេង។
សូមបញ្ជាក់ប្រាប់ថា ពានរង្វាន់កំពូល Tablet ប្រចាំឆ្នាំនេះបានធ្វើឡើងនៅក្នុងកម្មវិធិពិព័រយក្ស World Mobile Congress 2014 ដែលត្រូវបានក្រុមអ្នកវិភាគជាច្រើន ធ្វើការពិចារណា និងប្រៀបធៀប Tablet របស់ក្រុមហ៊ុនផ្សេងៗទៀត តែចុងក្រោយបំផុត iPad Air គឺជា Tablet ដែលទទួលជោគជ័យ។ គេថែមទាំងបានកោតសរសើរ iPad Air ជាច្រើនចំនុចដូចខាងក្រោមនេះផងដែរ៖
Cambo Report ក៏ជឿជាក់ដែរថា មានប្រិយមិត្តជាច្រើនប្រាកដជាពេញចិត្តចង់ប្រើប្រាស់ iPad Air ខ្លាំងណាស់ ព្រោះវាឡូយខ្លាំង ហើយឥឡូវវាបានជាប់ឈ្មោះជាកំពូល Tablet ប្រចាំឆ្នាំទៀត។ Apple វិញកាលពីពេលថ្មីៗកន្លងទៅក៏បានប្រកាសប្រាប់ទៀតថា ឆ្នាំ 2014 នេះ នឹងពុំមានវត្តមានiPad Pro និង iPad Mini 3 នោះទេ តែ iPad Air នឹងមានការកែប្រែសមត្ថភាពអោយកាន់តែខ្លាំង ក្នុងនោះវាប្រហែលជាអាចនឹងមានប៊ូតុងស្កេនក្រយ៉ៅដៃដូច iPhone 5S ផងដែរ។
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: