iPhone លិចក្នុងសមុទ្រ 82 ថ្ងៃហើយ នៅតែមិនអី!!! (មាន វីដេអូ)
រឿងធ្លាក់ iPhone ចូលទឹកធ្លាប់កើតមានឡើងជាច្រើនរាប់មិនអស់ទៅហើយ តែពត៌មាននេះវិញគឺខុសគ្នាត្រង់ថា iPhone 4 មួយគ្រឿងរបស់បុរសជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ Dave McGregor បានធ្លាក់ចូលក្នុងសមុទ្រអស់រយៈពេល 82 ថ្ងៃ តែនៅបើកប្រើប្រាស់បានដូចធម្មតា។ រឿងនេះបើនិយាយអោយស្ដាប់ប្រាកដជាពុំមាននរណាម្នាក់ជឿឡើយ ព្រោះមិនដែល iPhone នៅក្នុងទឹកសមុទ្រជិត 3 ខែ តែមិនខូច។
ជាក់ស្ដែងវាគឺជារឿងពិត 100% ដោយសារតែ iPhone 4 មួយនោះបានប្រើប្រាស់ Case ការពារទឹកឈ្មោះ Optrix នៅពេលលោក Dave បានយកវាភ្ជាប់ទៅនឹងទូកលេងរលកសមុទ្ររបស់គាត់។ ប្រភពពត៌មានបានប្រាប់អោយដឹងថា លោក Dave បានដាក់ iPhone 4 គាត់ចូលក្នុង Case ការពារទឹកហើយបានយកវាតាមខ្លួន ដើម្បីទុកថតវីដេអូខ្លះៗនៅពេលគាត់ជិះទូកដើម្បីកម្សាន្តលេងនឹងរលកធំៗនៅតំបន់ឆ្នេរមួយក្នុងប្រទេសអូស្ត្រាលី។
យ៉ាងណាមិញ ដោយសារតែទឹករលកធំៗពេក បានវាយបោកទូកលោក Dave ក្រឡាប់ហើយបានធ្វើអោយ iPhone 4 គាត់ធ្លាក់ចូលក្នុងទឹកសមុទ្រ និងបន្តថតវីដេអូរហូតដល់វាអស់ថ្ម និងនៅក្នុងទឹកអស់រយៈពេល 82 ថ្ងៃ។ ដោយសំណាងល្អ iPhone មួយនោះត្រូវបានទឹករលកបោកបក់រហូតមកដល់ច្រាំងវិញ ហើយត្រូវបានគេរើសបាន និង Call ទៅប្រាប់លោកប៉ារបស់ Dave អោយម្ចាស់ទូរស័ព្ទមកយក iPhone របស់គាត់វិញ។
ក្រោយពីទទួលបានទូរស័ព្ទវិញ Dave បានបង្ហោះវីដេអូនោះយ៉ាងចាស់ដៃ ហើយគួរអោយសរសើរស្រោមការពារទូរស័ព្ទនោះខ្លាំងណាស់ដែរអាចការពារ iPhone 4 មួយគ្រឿងនោះបានមិនថានៅក្នុងទឹកជ្រៅយ៉ាងណាក៏ដោយ។
នេះគឺជាវីដេអូភស្តុងតាងនៅពេលកើតហេតុ៖
រក្សាសិទ្ធិដោយ : cambo-report.com
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: