Jose Mourinho ពេញ​ចិត្ត​នឹង​លទ្ធផល​1-1​យប់​មិញ(វីដេអូ)

0

វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​មួយ​ក្រុម​នៅ​លីក​កំពូល​របស់​​អង់គ្លេស​៣​ក្រុម​សុទ្ធ​តែ​ទទួល​រសជាតិ​បរាជ័យ​0-2​ដូច​គ្នា​មិន​ថា លេង​នៅ​ក្នុង​ឬ​ក្រៅ​ផ្ទះ ខណៈ​តោខៀវ Chelsea ធ្វើ​បាន​ល្អ​ជាង​គេ​​ក្នុង​ពិន្ទុ​1-1​នៅ​ទឹក​ដី​ក្រុម​ខ្លាំង​របស់​ទួគី Galatasaray។

1192116-24919441-640-360
1192038-24917959-640-360.jpg
1192063-24918434-640-360.jpg
1192066-24918484-640-480.jpg

ក្រុម​អ្នក​គាំទ្រ​ពិត​ជា​មិន​អាច​មើល​ចិត្ត​អ្នក​ចិត្ត​ការ​ក្លឹប Jose Mourinho ក្នុង​ការ​ដាក់​ជម្រើស​កីឡាករ​១១​នាក់​ដំបូង​ដែល​តាម​ព័ត៌មាន​ Fernando Torres នឹង​ត្រូវ​លេង​បម្រុង ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​រូប​នេះ​បែរ​ជា​លេង​នៅ​ជម្រើស​ទី​មួយ និង​អាច​រក​គ្រាប់​បាល់​នាំ​មុខ​នៅ​ត្រឹម​នាទី​ទី​៩​ប៉ុណ្ណោះ។

​​ការ​នាំ​មុខ​នេះ​អាច​រក្សា​បាន​ត្រឹម​នាទី​ទី​៦៤​ប៉ុណ្ណោះ​ ពេល​ដែល Aurelien Chedjou ទទួល​បាល់​ពី​ជ្រុង​ខាង​ស្ដាំ​និង​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ។ បើ​ទោះ​ជា​យ៉ាង​ណា​លោក Jose Mourinho ពេញ​ចិត្ត​នឹង​លទ្ធផល​1-1​ដ៏​តានតឹង​នៅ​ទឹក​ដី​ទួគី​នេះ ហើយ​គេ​ឃើញ​អ្នក​ចាត់​ការ​ក្លឹប​ដ៏​ល្បី​ឈ្មោះ​រូប​នេះ​ទះ​ដៃ​អបអរ​យ៉ាង​ពេញ​ចិត្ត​ផង​ដែរ​នៅ​ពេល Drogba អតីត​កូន​ក្រុម​ដ៏​ល្អ​របស់​ខ្លួន​ត្រូវ​បាន​ដូរ​ចេញ​នៅ​ចុង​តង់​ទី​ពីរ។

Chelsea នឹង​ទទួល​ស្វាគមន៍ Galatasaray នៅ Stamford Bridge នា​ថ្ងៃ​ទី ១៨​មីនា​ខាង​មុខ​នេះ ដោយ​ត្រូវ​ការ​ជ័យជម្នះ​ត្រឹម​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ​ដើម្បី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ៕



ដោយ nob70

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top