LG ត្រូវបានគេអោយឈ្មោះថា ជាក្រុមហ៊ុនដែល មានការរួមបញ្ចូល នៃបច្ចេកវិទ្យា ថ្មីៗបំផុតនៅឯ MWC 2014
ក្រុមហ៊ុនទទួលបានពានរង្វាន់ បញ្ជាក់ពីកិត្យានុភាពនៃ ការទទួលស្គាល់នៅក្នុង កម្មវិធីប្រគល់ពានរង្វាន់ Global Mobile Awards ប្រចាំឆ្នាំជាលើកទី 19។
បាសេឡូណា ថ្ងៃទី 26 ខែកុម្ភះ ឆ្នាំ 2014 – បច្ចេកវិទ្យាLG ត្រូវបានគេអោយឈ្មោះថា ជាគ្រឿងឧបករណ៍ដែលមាន បច្ចេកវិទ្យាខ្ពស់ជាង គេបំផុតប្រចាំឆ្នាំនៅក្នុងកម្មវិធី Mobile World Congress 2014 ដែលរៀបចំដោយ GSMAនៅក្នុង រដ្ឋបាសេឡូណា ប្រទេសអេស្ប៉ាញ។កម្មវិធី Global Mobile Awards ត្រូវបានឧបត្ថមឡើងដោយ គណៈកម្មាការពានរង្វាន់GSMAដោយមានតំណាង ពីសំណាក់អ្នកជំនាញ និងអ្នកវិភាគដ៏ល្បីៗជាច្រើន ដែលនេះជាពាន ដែលមានកិត្យានុភាព និងសក្តានុពលភាពបំផុត ក្នុងឧស្សាហកម្មទូរសព្ទ ។
លោក Chris Yie, Vice President ប្រចាំ LG Mobile Marketing Communications មានប្រសាសន៍ថា “ យើងពិតជាមានការភ្ញាក់ផ្អើល និងសឹងតែមិនគួរអោយជឿថា GSMA បានធ្វើការជ្រើសរើស LG ពីក្នុងចំណោម ក្រុមហ៊ុនដែលមានសមត្ថភាពកំពូលៗជាច្រើនក្នុងឧស្សាហកម្មទូរសព្ទ ដែលមានកិត្តិយសទទួលបានពានរង្វាន់នេះ” លោកបានបន្តរទៀតថា “ការរួមបញ្ចូលថ្មីៗ ជាគន្លឹះមួយនៃភាពជោគជ័យរបស់ LG ។ នេះជាការទទួលស្គាល់ថ្មីមួយបន្ថែម ពី ការទទួលស្គាល់កាលពីឆ្នាំមុន អំពី ពានរង្វាន់ដែលយើងទទួលបានគឺ ពានរង្វាន់ Best Smartphone of MWC 2013 នេះគឺជាការបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់ពីពួកយើងគឺបានសម្តែងចេញនូវលទ្ទផលគួរអោយកត់សម្គាល់”។
នៅក្នុងកម្មវិធី MWCនាឆ្នាំនេះ LG បានធ្វើការណែនាំជូននូវ ម៉ូដែលទូរសព្ទស្មាតហ្វូនចំនួន 8រួមមាន G Pro 2, G Flex, G2 mini, F Series and L SeriesIII ដែលស្ថិតក្រោមបរិបទនៃ “Knock and Discover Tomorrow” ស្តង់ទំហំ 1,261m2 របស់ LG ត្រូវបានធ្វើការបែងចែកជា បីផ្នែក គឺ ផ្នែក Knock and Create ផ្នែក Knock and Play និងផ្នែក Knock and Connect ដែលធ្វើការផ្តល់ជូននូវបទពិសោធន៍ថ្មីៗជូនថ្នាក់ដឹកនាំទាំងអស់អំពីលក្ខណះពិសេស និងថ្មីបំផុត របស់ទូរសព្ទចល័ត ដោយមានការរួមបញ្ចូលនូវ បច្ចេកវិទ្យា Knock CodeTM នៃឧបករណ៍ UX ដែលមានតែមួយគត់។
សំរាប់ព័ត៌មានបន្ថែមសូមចូលទស្សនាក្នុងគេហទំព័រwww.LGnewsroom.com
ពាន់រង្វាន់ របស់ LG នៅក្នុងកម្មវិធី MWC2014
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: