ថ្ងៃនេះ យ៉ីងឡាក់ ចូលស្ដាប់ការចោទប្រកាន់របស់ NACC ដែរឬទេ?
កាលពីពេលថ្មីៗនេះ គណៈកម្មការប្រឆាំងអំពើពុករលួយថៃ NACC បានកោះហៅឱ្យលោកស្រីនាយករដ្ឋមន្ត្រី យ៉ីងឡាក់
ចូលស្ដាប់ការចោទប្រកាន់អំពីបញ្ហាអំពើពុករលួយលើកម្មវិធីទំនុកបម្រុងស្រូវអង្កររបស់រដ្ឋាភិបាល
ហើយថ្ងៃព្រហស្បតិ៍នេះ ជាថ្ងៃដែលត្រូវចូលខ្លួន។ តើលោកស្រីនឹងចូលខ្លួន
មកស្ដាប់ការចោទប្រកាន់ដែរឬទេ?
ប្រភពថាបើសិនរកឃើញថា ពិតជាមានអំពើពុករលួយមែននោះ លោកស្រី យ៉ីងឡាក់ អាចនឹងត្រូវដកចេញពីតំណែង និងអាចប្រឈមមុខការហាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ទោះបីជាយ៉ាងណា រដ្ឋាភិបាលចាំផ្ទះដែលបដិសេធន៍ការចោទនេះបាននិយាយថា លោកស្រីមានឆន្ទៈសហករណ៍ជាមួយ NACC ដើម្បីរកការពិត។
ក្រុមបាតុករអាវក្រហមគាំទ្រលោកស្រី យ៉ីងឡាក់ កាលពីថ្ងៃពុធម្សិលមិញ បានប្រមូលគ្នាតវ៉ានៅបរិវេណគណៈកម្មការប្រឆាំងអំពើពុករលួយ NACC ដើម្បីកុំឱ្យបុគ្គលិកស្ថាប័ននេះចូលធ្វើការ។
កម្មវិធីទំនុកបម្រុងស្រូវអង្កររបស់រដ្ឋាភិបាល បានខាតបង់ប្រមាណ ៤.៤ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឱ្យកសិករជាច្រើនអត់លុយ និងជំពាក់បំណុលគេច្រើនខែ។
ភាពតានតឹងក្នុងប្រទេសថៃបានកើតឡើងអស់ជាច្រើនសប្ដាហ៍ ជាមួយនឹងការបាញ់សម្លាប់ ការវាយប្រហារដោយគ្រាប់បែកដៃនៅកន្លែងប្រឆាំងរដ្ឋាភិបាល។
កុមារ ៤នាក់បានស្លាប់ក្នុងចំណោមអ្នកស្លាប់នៃការបំបែកហ្វូងបាតុករក្នុងទីក្រុងបាងកក កាលពីសប្ដាហ៍មុន។ មកដល់ពេលនេះ យ៉ាងហោចណាស់ មានមុសន្ស២០នាក់បានស្លាប់ ចាប់តាំងពីមានការតវ៉ាតាមផ្លូវទ្រង់ទ្រាយធំនៅថ្ងៃទី២៤វិច្ឆិការឆ្នាំ២០១៣៕
ដោយ nob70
ប្រភព៖ BBC
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: