Napoli ឡើង​ទៅ​វគ្គ​១៦​​ក្រុម​ចុង​ក្រោយ​ដោយ​ផ្ដួល Swansea 3-1

0

តាម​រយៈ​ការ​ផ្ដួល​ Swansea 3-1 ក្នុង​ជើង​ទី​ពីរ​នៅ​ទឹក​ដី Stadio San Paolo យប់​មិញ​នេះ Nopoli បាន​ឆ្លង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ Europa League ហើយ បន្ទាប់​ពី​រ​ការ​ស្មើ​នៅ​ទឹក​ដី Swansea ដោយ​គ្មាន​គ្រាប់។

1192585-24928382-640-360
Lorenzo Insigne រក​បាន​មួយ​គ្រាប់​នាំ​មុខ​​ភ្ញៀវ​នៅ​ត្រឹម​នាទី​ទី​១៧ ប៉ុន្តែ​ត្រូវ Jonathan De Guzman ធ្វើ​ឱ្យ​មាន​ការ​ស្លន់ស្លោ​វិញ​នៅ​ត្រឹម​នាទីទី​៣០ ដែល​ការ​ប្រកួត​នៅ​តង់​ទី​មួយ​បញ្ចប់​ទៅ​ត្រឹម​មួយ​ស្មើ ខណៈ Swansea រំពឹង​ឆ្លង​ទៅ​វគ្គ​បន្ត​តាម​រយៈ​ការ​រក្សា​លទ្ធផល​ត្រឹម​ប៉ុន​នេះ។

ក្រុម​របស់​លោក Rafa Benitez អាច​ចាប់​យក​ឱកាស​នាំ​មុខ​នៅ​ត្រឹម​នាទីទី​៧៨ នៅ​ពេល Christian Maggio ក្រូស​បាល់​កាត់​ពី​ខាង​ស្ដាំ​មក​ចំ​នឹង​ជើង​ Chico Flores បន្ទាប់​មក Ben Davies ដែល​ជួយ​ឱ្យ​ Gonzalo Higuain សញ្ជាតិ​អាហ្ស៊ង់ទីន​អាច​​រក​បាន​គ្រាប់​បាល់​នាំ​មុខ។

1192551-24927736-640-360

ខណៈ​ដែល Swansea ត្រូវ​ការ​តាម​រក​មួយ​គ្រាប់​វិញ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត Napoli អាច​វាយ​បក​ដោយ​បាល់​ដាច់​មាត់ ហើយ​ Gokhan Inler អាច​រក​ឱកាស​ស៊ុត​បញ្ចប់​​ការ​សង្ស័យ​ដែល​ជួយ​ឱ្យ​ក្រុម​អ៊ីតាលី​មួយ​នេះ​ឈ្នះ​ក្នុង​លទ្ធផល 3-1.

Napoli នឹង​ត្រូវ​ជួប Porto នៅ​វគ្គ​១៦​​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ក្រុម​ជើង​ឯក​របស់​ព័រទុយហ្គាល់​មួយ​នេះ​បាន​យក​ឈ្នះ Eintracht Frankfurt តាម​រយៈ​គ្រាប់​បាល់​អាទិភាព​ក្រៅ​ផ្ទះ៕




ដោយ nob70

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top