Nicolas Anelka រង​បម្រាម​៥​ប្រកួត ពិន័យ​ប្រាក់​៨ម៉ឺន​ផោន​ព្រោះ​ការ​ប្រមាថ

0

ខ្សែ​ប្រយុទ្ធ​របស់ West Brom សញ្ជាតិ​បារាំង Nicolas Anelka ត្រូវ​រង​បម្រាម​៥​ប្រកួត​ និង​ពិន័យ​ជា​ប្រាក់​៨០០០០​ផោន ដោយ​សារ​ការ​ធ្វើ​កាយវិការ​​ប្រមាថ​មើលងាយ​ដែល​ខុស​នឹង​ច្បាប់​ប្រឆាំង​ការ​រើស​អើង​របស់ FA។ កាយវិការ​របស់ Anelka នៅ​ថ្ងៃ​២៨​ធ្នូ ធ្វើ​ដាក់​ក្រុម West Ham ដែល​ត្រូវ​បាន​គេ​បក​ស្រាយ​ថា​ ជា​កាយវិការ​គោរព​ដល់​ Nazi ។

1190901-24896311-640-360

គណៈ​កម្មការ​ច្បាប់​ទម្លាប់​ឯករាជ​បាន​ឱ្យ​ដឹង​នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការ​លើ​គេ​ហទំព័រ​របស់ FA ថា ការ​ពិន័យ​ទាំង​​ពីរ​លើ Anelka ​ដោយ​សារ​ការ​រក​ឃើញ​ថា កាយវិការ​នោះ ជា​ការ​រំលោភ និង​ឬ ឈ្លើយ និង​ឬ បង្ក​រឿង និង​មិន​ត្រឹមត្រូវ ហើយ​វា​រាប់​បញ្ចូល​ទាំង​ការ​ពាក់ព័ន្ធ​ទៅ ជនជាតិ​ដើម​ភាគ​តិច និង​ឬ ជាតិ​សាស្ត្រ និង​ឬ សាសនា ឬ​ជំនឿ ទាំង​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​ពិត​ប្រាកដ។

1171124-21791446-310-310

Anelka មាន​សិទ្ធ​ក្នុង​ការ​តវ៉ា ហើយ​ត្រូវ​បាន​គេ​បង្គាំ​ឱ្យ​ចូល​រួម​កម្មវិធី​អប់រំ​មួយ។ ការ​ពិន័យ​ត្រូវ​បាន​ព្យួរ​រហូត​ដល់​ការ​ប្រកាស​សាលក្រម​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​រយៈ​ពេល​យូរ​បំផុត​៧​ថ្ងៃ៕


ដោយ nob70

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top