Olympiakos ត្រៀមផ្ដល់មេរៀនឱ្យ Manchester United យប់នេះ
ជើងទីមួយវគ្គ១៦ក្រុមចុងក្រោយនៅ Champions League យប់នេះ បិសាចក្រហមនឹងធ្វើដំណើរទៅទឹកដីរបស់ Olympiakos
ជាមួយនឹងការលេចឮជាច្រើនថា
បិសាចក្រហមនៅតែជាក្រុមមានប្រៀបបើទោះជាទម្រង់លេងមួយរយៈនេះដុនដាបយ៉ាងណាក៏ដោយ។
ទម្រង់លេងរបស់ Olympiakos បានឡើងដល់កម្រិតកំពូលនៅ Greek Super League ក្នុងរដូវកាលនេះ។ ពិតជាគួរឱ្យភ្ញាក់ផ្អើលដែលពួកគេមិនទាន់ចាញ់មួយប្រកួតណាឡើយគឺ ឈ្នះ២៤ និងស្មើ២ប្រកួត ហើយវាជារឿងដ៏គួរឱ្យអស់សំណើចដែលពួកគេឈរនៅកំពូលតារាងជាមួយនឹងពិន្ទុនាំមុខដល់ទៅ២៣ពិន្ទុ។
កំពូលខ្សែប្រយុទ្ធ Kostas Mitroglou ជាកម្លាំងដ៏សំខាន់របស់ Olympiakos ក្នុងការប្រយុទ្ធ។ គេរកបាន១៤គ្រាប់នាំមុខគេនៅក្នុងលីក ប៉ុន្តែយប់នេះគេនឹងសម្លឹងរកការស៊ុតបញ្ចូលទីនៅក្នុងកម្មវិធីដែលកាន់តែអស្ចារ្យ។
Javier Saviola ក៏នៅទីនោះដែរ ហើយក៏ជាកំពូលអ្នករកគ្រាប់បាល់ដូចគ្នា ហើយយប់នេះគេទំនួលខុសត្រូវរបស់គេកាន់តែខ្ពស់ទៅទៀតក្នុងការរកគ្រាប់បាល់។ គេរកបាន១១គ្រាប់នៅក្នុងលីក។ ខណៈ Michael Olaitan រកបាន៨គ្រាប់ Joel Campbell ៧គ្រាប់ ដែលអាចបញ្ជាក់ថា Olympiakos រដូវកាលនេះពិតជាសម្បូរទៅដោយកីឡាករម៉ាស៊ីនរកគ្រាប់បាល់។
វាជារឿងសំណាងអាក្រក់សម្រាប់ Olympiakos ហើយជាសំណាងល្អរបស់បិសាចក្រហមដោយសារ Saviola រងរបួសកាលពីចុងសប្ដាហ៍នេះ មិនអាចចូលលេងបានទេនៅយប់នេះ។
Manchester United
កាលពីចុងសប្ដាហ៍បិសាចក្រហមពិតជាត្រូវការ៣ពិន្ទុខ្លាំងណាស់ ប៉ុន្តែពួកគេហាក់បីដូចជានៅឆ្ងាយពី៤ក្រុមកំពូលតារាងពេកហើយ នេះបញ្ជាក់ឱ្យឃើញថាពួកគេអាចនឹងអវត្តមាននៅ Champions League រដូវកាលក្រោយ។
អ្នកចាត់ការ David Moyes រំពឹងថា កូនក្រុមរបស់ខ្លួននឹងអាចធ្វើបានល្អដូចកាលពីចុងសប្ដាហ៍ក្នុងដំណើរទៅសួរសុខទុក្ខក្រុមជើងខ្លាំងនៅក្រីកយប់នេះ ហើយនេះក៏ជាការប្រកួតដ៏សំខាន់ដែលលទ្ធផលល្អនៅក្នុងការប្រកួតយប់នេះសម្រាប់បិសាចក្រហមនឹងជួយបន្ថយសីតុណ្ហភាពកៅអីរបស់ Moyes ដែលឡើងជិតដល់១០០អង្សាទៅហើយនោះ។
យើងគួរទទួលស្គាល់ការពិតថា បិសាចក្រហមលេងបានល្អនៅក្រៅដីក្នុងកម្មវិធីនេះដែលក្នុងនោះរាប់បញ្ចូលទាំងការឈ្នះ Bayer Leverkusen 5-0។ យើងនឹងរង់ចាំមើលថាពួកគេអាចមានលទ្ធផលល្អដូចវគ្គជម្រុះទៀតឬយ៉ាងណា៕
nob70 ព្យាករណ៍ថា Olympiakos 2-1 Manchester United
ដោយ nob70
ផ្សាយក្នុងក្រុម កីទ្បា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: