ស្នេហាមិនខ្វល់ពីអាយុ ដូចតារាស្រី Paris Hilton មានមិត្តប្រុស ក្មេងជាងខ្លួន ដល់ទៅ ១១ឆ្នាំ
អាមេរិក៖ តារាសម្តែងស្រីហូលីវូដម្នាក់ ដែលល្បីទូទាំងពិភពលោក មានវ័យជាង៣0ប្លាយ ឈ្មោះថា Paris Hilton មិនខ្វល់ពីសម្តី វាយប្រហារពីសំណាក់ មហាជន ដែលថានាងមានមិត្តប្រុស ក្មេងជាងខ្លួន ១១ឆ្នាំនោះទេ។
មិត្តប្រុសរបស់នាង Hilton មានឈ្មោះថា River Villperi ជាតារាម៉ូដែលមួយរូប បានបង្កើតវត្ថុបែបសិល្បៈប្លែកៗ ដែលជាស្នាដៃផ្ទាល់របស់គាត់់ ទុកធ្វើជាកាដូទៅនាងHilton។ ដោយតារាស្រីវ័យ៣៣ឆ្នាំម្នាក់នេះ បានបង្ហើប អោយដឹងថា "គាត់បានរៀបចំនូវ កាដូតូចមួយទុកជូនខ្ញុំជាមួយ នឹងសំបុត្រផ្អែមល្ហែមមួយសន្លឹក។ ចំពោះគាត់ជាមនុស្សម្នាក់ ដែលរ៉ូមេនទិចខ្លាំងបំផុត គ្រប់ពេលដែលនៅជាមួយខ្ញុំ"។
ចំពោះនាងHilton មានអាយុ៣៣ឆ្នាំ ចំនែកឯមិត្តប្រុសរបស់នាងមាន អាយុក្មេងជាងនាង ១១ឆ្នាំ ប៉ុន្តែពួកគេពិតជា សមនឹងគ្នាឥតខ្ចោះមែន ទោះបីជាអាយុពួកគេ មិនដូចគ្នាក៏ដោយ។ ចំពោះនាងHiltion មានការរវល់យ៉ាងខ្លាំង ជាមួយការងារជាអ្នកចម្រៀង និងធ្វើឌីជេផង ដូច្នេះនាងមិនទាន់គិតពីថ្ងៃរៀបការ រឺក៏មានកូននោះទេ ក្នុងបច្ចុប្បន្ននេះ ប៉ុន្តែប្រហែលជានាងអាចនឹង សម្រេចរៀបការ ក្នុងថ្ងៃណាមួយ នេះជាសម្តីរបស់Hilton បាននិយាយអោយដឹង។
យ៉ាងណាមិញ ដូចគ្រប់គ្នា តែងតែឃើញហើយ ថាតារារូបនេះតែងតែ ស្លៀកពាក់លេចលឺ លេចក្រោម ប៉ុន្តែនាងបានប្រាប់ទៅទស្សនាវដ្តីអាមេរិកថា "គ្រប់គ្នាអាចស្លៀកពាក់តាម ចិត្តដែលខ្លួនចង់ ដូចជារូបខ្ញុំអញ្ចឹង ក្នុងការស្លៀកពាក់និមួយៗ គឺខ្ញុំមានទំនុកចិត្ត និងមានការរីករាយយ៉ាងខ្លាំង ក្នុងការស្លៀកពាក់របស់ខ្ញុំ។"
តារាស្រីរូបនេះ បានជាប់ឈ្មោះជាតារាស្រីស៊ិចស៊ី ក្នុងចំណោមតារាស្រីជាច្រើន ក្នុងប្រទេសអាមេរិក ទោះបីជានាងមានវ័យ រៀងចាស់បន្តិចក៏ដោយ តែសម្រស់របស់នាង នៅតែស្រស់បំព្រង និងស្អាតជានិច្ច។
ខ្មែរឡូត
ផ្សាយក្នុងក្រុម តារា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: