Qualcomm បញ្ចេញអាវុធមុតស្រួចទាំង 3 សម្រាប់ទីផ្សារនាដើមឆ្នាំ 2014
ដូចអ្វីដែលប្រិយមិត្តដឹងរួចជាស្រេច Qualcomm គឺជាក្រុមហ៊ុនរបស់ប្រទេសមហាអំណាចអាមេរិច ដែលល្បីល្បាញផ្នែកផលិតឈីបប្រើប្រាស់នៅលើទូរស័ព្ទ និង ថេប្លេត ហើយ Qualcomm ក៏បានចូលរួមនៅក្នុងកម្មវិធី WMC 2014 ដែលកាលពីម្សិលមិញ វាថែមទាំងបានប្រកាសចេញអាវុធមុតស្រួចចំនួន 3 ស៊េរីទៀត ជាប្រភេទឈីប CPU ថ្មីប្រភេទ Quad-core និង Octa-core។
Snapdragon 610
Snapdragon 610 គឺជាបន្ទះឈីប CPU 64-bit ស៊េរីថ្មី ប្រភេទ Quad-core មកជាមួយបច្ចេកវិទ្យា ARM’s Cortex A53 មានល្បឿនរហ័ស និង SoC មានសមត្ថភាពអាចប្រើប្រាស់សេវា LTE 4G បានយ៉ាងងាយ វាថែមទាំងមានបច្ចេកវិទ្យា Wifi 802.1ac និង Bluetooth 4.1។ បន្ទះឈីបនេះមាន GPU ប្រភេទ Adreno 405 អាចទ្រទ្រង់ក្រាហ្វិចធំៗបានយ៉ាងរលូន និងរហ័ស។
Snapdragon 615
Snapdragon 615 គឺជាសិស្សច្បងរបស់ 610 វាមានសមត្ថភាពខ្លាំងព្រោះ វាគឺជាបន្ទះឈីបប្រភេទ Octa-core 64-bit មាន CPU ដល់ទៅ 8 គ្រាប់ផ្ដល់ល្បឿនប្រើប្រាស់បានយ៉ាងរហ័ស ជាមួយបច្ចេកវិទ្យា ARM Cortex A53 ដូច 610 ដែរ វាថែមទាំងអាចប្រើប្រាស់ជាមួយប្រព័ន្ធ 4G និងបំពាក់មកជាមួយបច្ចេកវិទ្យា Wifi 802.11ac និង Bluetooth 4.1។ បងប្អូន Snapdragon 610 និង 615 មាន GPU Andreno 405 ដូចគ្នា ហើយថែមទាំងមានសមត្ថភាព Upload និង Download បានលឿនជាង CPU ជំនាន់ចាស់។
Snapdragon 801
ចុងក្រោយបំផុតគឺ Snapdragon 801 ជា CPU 32-bit ប្រភេទ Quad-core ស៊េរីថ្មីទើបតែប្រកាសម្សិលមិញនេះ។ Qualcomm បានប្រកាសប្រាប់អោយដឹងថា ឈីប Snapdragon 801 មានល្បឿនលឿនជាង Snapdragon 800 ដល់ទៅ 14% ពិសេសបំផុតវាមានសមត្ថភាពខ្លាំងក្លាផ្នែកកាមេរ៉ាខ្លាំងជាង Snapdragon 800 ដល់ទៅ 45% អាចថតយកសកម្មភាពបានលឿន និងផ្ដល់រូបច្បាស់ត្រជាក់ភ្នែក។
Snapdragon 801 គឺជាប្រភេទ CPU ដែលធ្វើការកែប្រែសមត្ថភាពពី Snapdragon 800 តែវាមានសមត្ថភាពខ្លាំងជាងច្រើនមិនថាល្បឿន CPU (2.45GHz) និង GPU ឡើយ។
CPU ចំនួន 3 ម៉ូឌែលខាងលើនេះនឹងត្រូវប្រកាសដាក់អោយដំណើរការនៅលើស្មាតហ្វូននាពេលខាងមុខឆាប់ៗ យ៉ាងយូរបំផុតអាចនឹងចេញអោយប្រើប្រាស់នាខែកញ្ញា ឆ្នាំ 2014។
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: