តើប្រិយមិត្តធ្លាប់ឃើញវិធីសាស្ត្រផលិត RAM របស់កុំព្យូទ័រទេ? ទស្សនាវីដេអូទាំងអស់គ្នា
RAM ដែលយើងប្រើប្រាស់នៅក្នុងកុំព្យូទ័រមិនថា Desktop ឬ Laptop គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទ្រទ្រង់ទិន្ន័យបណ្ដោះអាសន្ននាពេលអ្នកកំពុងប្រើប្រាស់កម្មវិធីផ្សេងៗនៅពេលកុំព្យូទ័រកំពុងបើកដំណើរការ។ ដូច្នេះហើយ កាលណាពុំមានវត្តមានរបស់ RAM ភ្ជាប់ទៅ Motherboard នោះទេ ម៉ាស៊ីនកុំព្យូទ័រក៏មិនអាចដំណើរការបានផងដែរ នេះគឺជារឿងធម្មតាព្រោះនរណាក៏ដឹងអំពីរឿងនេះដែរ។
តែប្រិយមិត្តធ្លាប់ឆ្ងល់ទេថា តើ Ram ត្រូវបានផលិតឡើងដោយរបៀបណា? ហើយត្រូវធ្វើយ៉ាងណាខ្លះដើម្បីទទួលបាន RAM 1 ដើមយកមកប្រើប្រាស់? ជាក់ស្ដែងការផលិត RAM គឺពុំមែនជារឿងងាយស្រួលឡើយ ព្រោះការងារនេះទាក់ទងទៅនឹងការផលិតឈីប និងភ្ជាប់ឈីបទៅបន្ទះ RAM ហើយត្រូវការម៉ាស៊ីនផលិតជាច្រើនប្រភេទផ្សេងៗគ្នា មិនអាចធ្វើឡើយដោយដៃបានទេ។
ដូច្នេះថ្ងៃនេះ Cambo Report នឹងនាំប្រិយមិត្តទៅទស្សនាការផលិត RAM របស់ក្រុមហ៊ុន Micron ដែលបង្ហាញអំពីការផលិត RAM ម៉ូឌែល Ballistix ជា RAM ប្រភេទ Overclock ដែលភាគច្រើនគេយកមកប្រើប្រាស់លេងហ្គេម អោយអ្នកទាំងអស់គ្នាបានឃើញ និងយល់ដឹងបន្ថែមអំពីពត៌មាននៃការផលិតដូចខាងក្រោម៖
ដូចអ្វីដែលប្រិយមិត្តបានឃើញស្រាប់វាមិនមែនជារឿងងាយស្រួលឡើយដើម្បីផលិតបាន RAM 1 ដើមៗ គឺវាទាមទារអោយប្រើប្រាស់កម្លាំងមនុស្ស និងកម្លាំងម៉ាស៊ីនដើម្បីទទួលបានជោគជ័យ។ នេះគ្រាន់តែជាការផលិត RAM តែប៉ុណ្ណោះ ចុះការផលិត CPU, Motherboard, GPU និងផ្នែករឹង (Hardware) ផ្សេងៗទៀតមានភាពលំបាកយ៉ាងណាទៅ? ប្រិយមិត្តប្រាកដជាដឹងហើយ!!!
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: