Real, Barca និង Atletico ទាញ​គ្នា​ទម្លាក់​ម្ដង​ម្នាក់

0

មួយ​គ្រាប់​ដ៏​ល្អ​របស់ Gareth Bale បាន​ជួយ​ឱ្យ Real Madrid យក​ឈ្នះ Elche 3-0 នៅ​ La Liga ហើយ​ក៏​ជួយ​ឱ្យ​ Real ឈរ​នៅ​កំពូល​តារាង​បណ្ដោះ​អាសន្ន​សិន​ដែរ។

1189626-24871996-640-360

បី​ក្រុម​នេះ​រង់​ចាំ​មើល​តែ​ក្រុម​ណា​ប្រកួត​មុន ចាញ់​ឬ​ស្មើ​ នោះ​ពួក​គេ​នឹង​ទាញ​ទម្លាក់​មក​ក្រោម​ភ្លាម​តាម​រយៈ​ការ​ផ្ដួល​ដៃ​គូ​យក​បី​ពិន្ទុ តួយ៉ាង​ Atletico កាល​ពី​យប់​មិញ​ គឺ​មាន​ឱកាស​ទាញ​ Barca ឱ្យ​ធ្លាក់​មក​នៅ​លេខ​បី​ទៅ​ហើយ ប្រសិន​បើ​ពួក​គេ​អាច​យក​ឈ្នះ​ម្ចាស់​ផ្ទះ Osasuna បាន ប៉ុន្តែ​វាសនា​របស់​ពួក​គេ​យ៉ាប់​ជាង​ Barca ដែល​ត្រូវ Sociedad ផ្ដួល​3-1 នោះ​ទៅ​ទៀត និយាយ​ឱ្យ​ចំ​គឺ​ត្រូវ Osasuna បំបាក់​ដល់​ទៅ 3-0។

ដូច្នេះ​ក្រោយ​២៥​ប្រកួត​នៅ La Liga ស្ដេចស​​ Real Madrid មាន​៦៣ ពិន្ទុ​ឈរ​នៅ​លេខ​​១ Barca មាន​៦០​ពិន្ទុ​ឈរ​នៅ​លេខ២ ខណៈ Atletico មាន​៦០​ពិន្ទុ​ដូច​ Barca ឈរ​នៅ​លេខ​៣​ដោយសារ​ចាញ់​គ្រាប់​បាល់​ចំណេញ។

ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​គ្រង​ជើង​ឯក​នៅ​រដូវ​កាល​នេះ​​មិន​ទាន់​មើល​ឃើញ​ច្បាស់​នៅ​ឡើយ​ទេ ក្រុម​ទាំង​៣​កំពូល​តារាង​អាច​និយាយ​បាន​ថា នៅ​មាន​ឱកាស​ស្មើ​គ្នា​នៅ​ឡើយ ខណៈ​ការ​ប្រកួត​នៅ​សល់​ដល់​ទៅ​១៣​ប្រកួត​ទៀត៕


ក្រុម​ណា​នឹង​លើក​ពាន​នៅ​ La Liga?
ដោយ nob70

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top