ប្រព័ន្ធប្រតិបត្តិការណ៍ Sailfish នឹង​ដាក់​អោយ​ប្រើ​ប្រាស់​លើ​ Android ឆាប់ៗនេះហើយ

0

ប្រព័ន្ធប្រតិបត្តិការណ៍ Sailfish គឺជាប្រព័ន្ធប្រតិបត្តិការណ៍​ពិសេស​ថ្មី​មួយ​ទៀត​ ហើយ​វា​ទើប​តែ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​មុន​នេះ​ទេ។​ Sailfish​ ត្រូវ​បាន​ខិត​ខំ​បង្កើត​ឡើង​យ៉ាង​ល្អ​បំផុត​ ពី​អតីត​អ្នក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ Nokia​ ជាមួយ​មិត្តភក្កិ​គាត់​មួយ​ក្រុម​ទៀត។​ លក្ខណៈ​ពិសេស​នៃ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ Sailfish​ នោះ​គឺ​ថា​យើង​អាច​តម្លើង​កម្មវិធី​ Android​ បាន​ ហើយ​អាច​ដំណើរ​ការ​ជា​ធម្មតា​ទៀត​ផង។
របៀបប្រើប្រាស់ប្រព័ន្ធដំណើរការមួយនេះ គឺស្រដៀងនឹង​ Windows​ Phone​ បន្តិច​ និង​ MeeGO​ OS​ បន្តិច​ ពោល​អ្នក​ត្រូវ​អូស​ដៃ​ឆ្វេង​ស្តាំ​ ចុះ​ក្រោម​ដើម្បី​បិទ​បើក​កម្មវិធី​នីមួយៗ។​ អ្នក​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការណ៍​មួយ​នេះ​ បាន​ផ្តល់​ដំណឹង​ល្អ​មួយ​អោយ​យើង​គ្រប់​គ្នា​ថា​ គាត់​នឹង​ដាក់​អោយ​ Sailfish​ ប្រើ​ប្រាស់​លើ​ទូរស័ព្ទ​ Android​ បាន​នៅ​ខែ​ក្រោយ​នេះ។​ ការ​ដាក់​បញ្ចេញ​អោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ Sailfish​ នៅ​លើ​ ទូរស័ព្ទ​ Android​ នេះ​ គឺ​ដើម្បី​អោយ​អ្នក​បាន​សាក​ល្បង​នូវ​អ្វី​ដែល​ពិសេស​ប្លែក​ ហើយ​មិន​ចាំបាច់​ចំណាយ​លុយ​ទិញ​ទូរស័ព្ទ​ Jolla​ ដែល​ដំណើរ​ការ​ដោយ​ Sailfish​ ឡើយ។
ដើម្បីអោយដឹងកាន់តែច្បាស់ថា តើប្រព័ន្ធប្រតិបត្តិការណ៍​ Sailfish​ មាន​លក្ខណៈ​ពិសេស​ និង​ស្រស់​ស្អាត​យ៉ាង​ណានោះ​ សូម​ទស្សនា​វីដេអូ​ Review​ ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា
អ្នកបង្កើតប្រព័ន្ធប្រតិបត្តិការណ៍នេះបានអោយដឹងថា​ Sailfish​ នឹង​អាច​ប្រើ​ប្រាស់​បាន​លើ​ទូរស័ព្ទ​មួយ​ចំនួន​ធំ​ ដូច​ជា​ស៊េរី​ Galaxy,​ Google​ Nexus,​ ស៊េរី​ Sony​ Xperia​ និង​មួយ​ចំនួន​ទៀត។​ សម្រាប់​របៀប​តម្លើង​វា​វិញ​ ប្រហែល​ជា​យើង​ត្រូវ​ធ្វើ​តាម​រយៈ​ Flash​ Rom​ រឺ​ក៏​អាច​ស្រួល​ជាង​នេះ។​ ក្រៅ​ពី​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ Sailfish​ ហើយ​ អ្នក​ Developer​ ខ្លួន​ក៏​កំពុង​បង្កើត​ Sailfish​ Launcher​ មួយ​ផង​ដែរ​ ងាយ​ស្រួល​សម្រាប់​អ្នក​ចង់​តេស្ត​ Sailfish។
នៅពេលដែលប្រព័ន្ធប្រតិបត្តិការណ៍ Sailfish នេះ​ចេញ​អោយ​ប្រើ​ប្រាស់​នៅ​លើ​ Android​ ភ្លាម​ Cambo​ Report​ ប្រហែល​ជា​នឹង​តេស្ត​សាក​ល្បង​ប្រើ​ប្រាស់​ដែរ​ ជាក់​ជា​មិន​ខាន​ ព្រោះ​អី​បើ​មើល​ទៅ​លើ​រូប​រាង​ និង​ Interface​ របស់​វា​ គឺ​ស្អាត​ម្យ៉ាង​ដែរ​ ណា​មួយ​វា​ក៏​អាច​ប្រើ​ប្រាស់​ជាមួយ​កម្មវិធី​ Android​ ផង​ដែរ។​ ចុះ​សម្រាប់​ប្រិយ​មិត្ត​ទាំង​អស់​គ្នា​វិញ​ នឹង​សាក​ល្បង​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ Sailfish​ នេះ​ដែរ​រឺ​ទេ?
រក្សាសិទ្ធិដោយ : cambo-report.com

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top