"Spin" Tweak ដែលអាចផ្លាស់ប្តូរស្ទីល Lock screen របស់អ្នកនៅពេលលេងតន្រ្ដី

0

យើងអាចនិយាយបានថា Tweak គឺជាគ្រឿងគ្រៅដែលវាជំនួយ​អោយ​ការ​ប្រើ​ប្រាស់​ iDevice​ របស់​យើង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ហើយ​ ហើយ​ក៏​កាន់​តែ​ប្លែក​ផង​ដែរ។​ ថ្វី​ត្បិត​តែ​ Apple​ មិន​បាន​បង្កើត​មុខងារ​ច្រើន​អោយ​ iDevice​ យ៉ាង​ណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​ប្រសិន​បើ​យើង​បាន​ Jailbreak​ ឧបករណ៍​របស់​យើង​ហើយ​ វា​នឹង​មាន​មុខងារ​ច្រើន​លើស​ពី​ការ​ស្មាន។​ ខាង​ក្រោម​នេះ​គឺ​ជា​ Tweak​ ដ៏​ពិសេស​ 1​ ដែល​លោក​អ្នក​គួរ​តែ​សាក​ល្បង​ ដើម្បី​អោយ​ iDevice​ អ្នក​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។
Spin គឺជា Tweak ដែលអាចផ្លាស់ប្តូរស្ទីល Lock screen របស់​អ្នក​នៅ​ពេល​លេង​តន្រី្ត​អោយ​មាន​រូប​រាង​មូល​យ៉ាង​ស្រស់​ស្អាត​មួយ​បែប។​ វា​អាច​ផ្តល់​អារម្មណ័​ប្លែក​មួយ​ដល់​យើង​ នៅ​ពេល​ដែល​លេង​តន្ត្រី​ ដូច្នេះ​អ្នក​នឹង​រឹត​តែ​ស្រឡាញ់​ទូរស័ព្ទ​អ្នក​ថែម​មួយ​កម្រិត​ទៀត​ជាក់​ជា​មិន​ខាន។​ លោក​អ្នក​គួរ​តែ​សាក​ល្បង​ Tweak​ មួយ​នេះ​ ដើម្បី​ទទួល​បាន​អារម្មណ៍​ពិសេស​ ហើយ​វា​ក៏​ធ្វើ​អោយ​ការ​ស្តាប់​តន្ត្រី​របស់​យើង​មាន​ភាព​វិសេស​វិសាល​ជាង​មុន​ផង​ដែរ។
ដើម្បីដោនឡូដ Tweak មួយនេះបានដោយឥតគិតថ្លៃ​ ជា​ដំបូង​សូម​បន្ថែម​ Source​ ថ្មី​មួយ​សិន​គឺ​ (http://cydia.myrepospace.com/cambodia/)​ ហើយ​ស្វែង​រក​ពាក្យ​ Spin​ រួច​តម្លើង​វា​ជា​ការ​ស្រេច។

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top