The Dash កាសស្តាប់ចំរៀង​ដែល​អាច​តាម​ដាន​ ដឹង​ពី​សុខ​ភាព​របស់​អ្នក

0

តន្រ្តីគឺជាផ្នែកមួយដ៏សំខាន់ផងដែរចំពោះជីវិតរស់នៅរបស់អ្នក អ្នកនឹងអាចមានអារម្មណ៍​ស្រស់​ថ្លា​ ហើយ​សប្បាយ​រីក​រាយ​នៅ​ពេល​ដែល​បាន​ស្តាប់​តន្រ្តី។​ តែ​ដើម្បី​ធ្វើ​អោយ​ការ​ស្តាប់​របស់​អ្នក​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ថែម​មួយ​កំរិត​ទៀត​នោះ​យើង​ត្រូវ​តែ​ជ្រើស​រើស​ប្រភេទ​ម៉ាស៊ីន​ចាក់​ចំរៀង​ ឬ​កាស​ស្តាប់​ចំរៀង​នា​ដែល​មាន​គុណ​ភាព​ល្អ។​ កាល​ពី​លើក​មុន​ ក្រុម​ការងារ​របស់​យើង​ខ្ញុំ​បាន​លើក​យក​នូវ​កាស​ស្តាប់​ចំរៀង​មួយ​ប្រភេទ​ដែល​វា​អាច​ស្តាប់​ចំរៀង​នៅ​ក្នុង​ទឹក​បាន​របស់​ផលិតផល​ Sony ។​ ថ្ងៃ​នេះ​ខ្ញុំ​សុំ​លើក​យក​នូវ​កាស​ស្តាប់​ចំរៀង​មួយ​ប្រភេទ​ដែល​មាន​សមត្ថភាព​ខ្ពស់​និង​ អត្ថ​ប្រយោជន៍​យ៉ាង​ខ្លាំង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​មាន​ឈ្មោះ​ថា​ The Dash។​ បើ​យើង​ក្រលេក​មើល​ទៅ​រូប​រាង​ខាង​ក្រៅរ​បស់​វា​វិញ​ វា​មាន​រាង​តូច​ច្រលឹង​គួរ​អោយ​ស្រលាញ់​និង​រំលេច​នៅ​ពណ៌​បៃតង​គួរ​អោយ​ទាក់​ទាញ​ដែល​វា​អាច​ស្តាប់​ចំរៀង​បាន​ផង​និង​អាច​ដឹង​ពី​សុខ​ភាព​របស់​យើង​បាន​ផង។
 
The Dash គឺជាកាស់ស្តាប់ចំរៀងថ្មីមួយប្រភេទដែលប្រើប្រាសជាមួយនឹង Wireless​ Bluetooth​ Headphone​ វា​អាច​ត​ភ្ជាប់​ជា​មួយ​នឹង​ Smart​ Phone​ របស់​អ្នក​បាន​តាម​រយៈ​ Bluetooth 4.0 ។​ ហើយ​ក្រៅ​ពី​នេះ​ទៀត​ The​ Dash​ បាន​ភ្ជាប់​មក​ជា​មួយ​នឹង​ Memory​ ទំហំ​ 4GB​ ផង​ដែរ​ ដែល​អាច​ផ្ទុក​បទ​ចំរៀង​បាន​រហូត​ដល់​ទៅ​ជាង​ 1000​បទ​ឯណោះ​ដែល​មិន​ចាំ​បាច់​ភ្ជាប់​ជា​មួយ​នឹង​ទូរស័ព្ទ​ ហើយ​វា​មាន​ទំហំ​ ថ្ម​កំរិត​ 100mAh។
អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ The Dash បានផ្តោតសំខាន់ផងដែលលើ​អ្នក​លេង​កីឡា​និង​ហាត់​ប្រាណ​ ដោយ​វា​បាន​ប្រើប្រាស់​នូវ​ Sensor​ ដែល​អាច​ចាប់​យក​នៅ​ចលនា​បាន​ និង​ដឹង​ពី​សកម្មភាព​របស់​យើង​ដូច​ជា៖​ ចំងាយ​នៃ​ការ​ដើរ​ប្រចាំ​ថៃ្ង​ ល្បឿន​ ជំហ៊ាន​ជើង​ថា​តើ​យើង​ដើរ​បាន​ប៉ុន្នាន​ជំហ៊ាន។​ ចំនែក​ឯ​នៅ​ក្នុង​រាង​កាយ​របស់​យើង​វិញ​វា​អាច​ដឹង​ពី​ ល្បឿន​របស់​ចង្វាក់​បេះដូង​ កំដៅ​សីតុណ្ហ​ភាព​ក្នុង​ខ្លួន​ ចំនួន​កាឡូរី​ ដែល​ត្រូវ​បាទ​បង​ជា​ដើម។​ ក្រៅ​ពីនេះ​វា​ក៏​ជា​ Microphone​ សំរាប់​និយាយ​ជា​មួយ​នឹង​ទូរស័ព្ទ​ផង​ដែរ។
The Dash គឺស្ថិតនៅក្នុងការអភិវឌ្ឍនៃគំរោងនៅឡើយទេហើយចំពោះតម្លៃរបស់វា​វិញ​គឺ​មិន​ទាន់​បញ្ចេញ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​គេ​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា​វា​មាន​តម្លៃ​ប្រហែល​ 299$​ ដោយ​ផ្អែក​លើ​គេហទំព័រ​ Kickstarter។​ ខ្ញុំ​គិត​ថា​កាស​ ប្រភេទ​នេះ​វា​សាក​សម​ជា​មួយ​នឹង​អ្នក​ដែល​ចូល​ចិត្ត​លេង​កីឡា​ដូច​ជា​ រត់​ប្រណាំង​ ជិះ​កង់​ លើ​ភ្នំ ។

រក្សាសិទ្ធិដោយ : cambo-report.com

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top