Vmoji 7 Tweak ដ៏ពិសេស​សម្រាប់​បន្ថែម​សញ្ញា​ និង​រូប​ភាព​ពិសេសៗ​នៅ​លើ​ក្តារ​ចុច

0

អ្នកប្រើប្រាស់ iDevice ជាច្រើនប្រាកដជាស្គាល់ច្បាស់ណាស់ថា​ តើ​អ្វី​ទៅ​គឺ​ជា​ Emoji?​ វា​គឺ​ជា​ក្តារ​ចុច​ដែល​មាន​ជា​រូបភាព​ និម្មិត​សញ្ញា​ ប្លែកៗ​ជា​ច្រើន​របស់​ iOS​ ដែល​ Apple​ បាន​បង្កើត​វា​ឡើង​តាំង​ពី​ iOS 5​ មក​ម្ល៉េះ។​ មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​ កំពុង​និយម​ប្រើ​ប្រាស់​វា​ ដោយ​សារ​វា​មាន​ស្រាប់​នៅ​ជាប់​ Keyboard​ ម៉ាស៊ីន​ រឺ​ឯ​រូបភាព​ និង​ស្លាក​សញ្ញា​ផ្សេងៗ​វិញ​ក៏​មាន​ច្រើន​ផង​ដែរ។
យ៉ាងណាមិញ Apple មិនទាន់បានបន្ថែមនូវនិម្មិតសញ្ញា រឺក៏រូបភាពថ្មីៗនៅឡើយទេ​ ដែល​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ចាប់​ផ្តើម​ធុញ​ទ្រាន់​ហើយ។​ Vmoji7​ គឺ​ជា​ Tweak​ ពិសេស​មួយ​ដែល​អាច​បន្ថែម​នូវ​រូបភាព​ និង​សញ្ញា​ស្រស់​ស្អាត​មួយ​ចំនួន​ទេ។
Vmoji7 បន្ថែមរូបភាព និងសញ្ញាពិសេសៗជាច្រើន ចូលទៅក្នុង Keyboard​ ដែល​វា​ធ្វើ​អោយ​ការ​ផ្ញើរ​សារ​ រឺ​សរសេរ​អ្វី​មួយ​កាន់​តែ​មាន​ភាព​ទាក់​ទាញ។​ ទន្ទឹម​នឹង​នេះ​ដែរ​ កុំព្យូទ័រ​ រឺ​ក៏​ទូរស័ព្ទ​ណា​ក៏​អាច​មើល​ឃើញ​ ស្លាក​សញ្ញា​ រឺ​ក៏​រូបភាព​ផ្សេងៗ​ដែល​យើង​បាន​បង្កើត​ដោយ​ Vmoji 7​ នេះ​បាន​ដែរ​ ខុស​ពី​ Emoji​ ដែល​មាន​តែ​កុំព្យូទ័រ​មួយ​ចំនួន​អាច​មើល​ឃើញ។
ដើម្បីតម្លើង Tweak មួយនេះបានដោយឥតគិតថ្លៃ ជាដំបូងសូមអ្នកបន្ថែម Source​ ថ្មី​មួយ​សិន​ ដោយ​ចូល​ទៅ​កាន់​ Cydia >​ Manage >​ Source​ >​ Edit​ > ​Add​ វាយ​ពាក្យ​(http://cydia.myrepospace.com/cambodia/) រួច​ចុច​ Add​ ជា​ការ​ស្រេច។​ បន្ទាប់​មក​ទៀត​ សូម​ Search​ រក​ពាក្យ​ “ Vmoji 7”​ ហើយ​តម្លើង​វា​ជា​ការ​ស្រេច។​ បន្ទាប់​ពី​តម្លើង​រួច​ហើយ​ ឥលូវ​សាក​ល្បង​ប្រើ​ Vmoji ​ដូច​ចុច​លើ​អក្សរ​ណា​មួយ​អោយ​ជាប់​ នោះ​វា​នឹង​លោត​ចេញ​សញ្ញា​ផ្សេងៗ​ជាក់​ជា​មិន​ខាន។
សង្ឃឹមថាTweak មួយនេះ នឹងធ្វើអោយការសរសេរ​ សារ​ រឺ​អ្វី​មួយ​របស់​អ្នក​កាន់​តែ​មាន​ភាព​រីករាយ​ជាង​មុន។

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top