ល្បី​ថា Wayne Rooney យំ​ពេល​ចាញ់​2-0​យប់​មិញ

0

វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ Champions League យប់​មិញ​នេះ ម្ចាស់​ផ្ទះ​ Olympiakos បាន​លុប​បំបាត់​ប្រវត្តិសាស្ត្រ​ដ៏​អាក្រក់​​របស់​ខ្លួន​ពេល​ជួប​បិសាច​ក្រហម​ហើយ តាម​រយៈ​ការ​ផ្ដួល​ដោយ​ពិន្ទុ​2-0 លាង​ប្រវត្តិសាស្ត្រ​៤​ប្រកួត​ចាញ់​ទាំង​៤។

រឿង​ដ៏​គួរ​ឱ្យ​ហួស​ចិត្ត​មួយ​គឺ​មាន​ព័ត៌មាន​លេចឮ​​តាម​រយៈ​រូប​ថត​មួយ​សន្លឹក​ដែល​គេ​អះអាង​ថា ខ្សែ​ប្រយុទ្ធ​លេច​ធ្លោ​ដែល​ក្លឹប​យក្ស​តាម​លីក​ធំៗ​ចង់​បាន​នារដូវ​ក្ដៅ​នេះ​គឺ Wayne Rooney ទប់​ទឹក​ភ្នែក​មិន​ជាប់​ពេល​ការ​ប្រកួត​ចប់​ទៅ​ដោយ​លទ្ធផល​2-0។

មែន​ឬ​យ៉ាង​ណា មើល​រូប​មួយ​សន្លឹក​នេះ​ទាំង​អស់​គ្នា​មើល៍!
1191563-24908919-640-360

យ៉ាង​ណា​ក៏​ដោយ​បរាជ័យ​នេះ​មិន​មែន​មាន​ន័យ​ថា បិសាច​ក្រហម​បាន​រអិល​ធ្លាក់​ពី Champions League នោះ​ទេ ពួក​គេ​មាន​ឱកាស​សងសឹក​វិញ​នៅ​ទឹក​ដី​ខ្លួន​ឯង​នា​ថ្ងៃ​ទី ១៩ ខែ​មីនា​ខាង​មុខ។ លទ្ធភាព​ដែល​បិសាច​ក្រហម​អាច​បន្ត​ដំណើរ​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​គឺ​ត្រូវ​យក​ឈ្នះ Olympiakos យ៉ាង​ហោច​ណាស់​៣​គ្រាប់៕


ដោយ nob70

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top