ខ្សែភាពយន្តនិនចាអណ្ដើកប្រចាំឆ្នាំ 2014 ចេញ​ឈុត​ឆាក​ខ្លីៗ​ហើយ!!!​ ពិត​ជា​គួរ​អោយ​ចង់​ទស្សនា​ខ្លាំង​ណាស់!

0

ប្រិយមិត្តដែលកើតនៅអំឡុងទសវត្សទី 90 ប្រាកដជា​ស្គាល់​រឿង​និនចា​អណ្ដើក​ច្បាស់​ណាស់​ ព្រោះ​វា​ល្បី​ពាស​ពេញ​ពិភព​លោក​ វា​បាន​ចេញ​ជា​ខ្សែ​ភាពយន្ត​ 2​ វគ្គ​ម្ដង​រួច​ទៅ​ហើយ​ ដោយ​រាប់​បញ្ចូល​ជា​វគ្គ​សម្ដែង​ជាមួយ​មនុស្ស​ និង​គំនូរ​ជីវចល​ផង​ដែរ។​ លើស​ពី​នេះ​ទៅ​ទៀត​និន​ចា​អណ្ដើក​ថែម​ទាំង​បាន​ចេញ​ជា​ហ្គេម​ជា​ច្រើន​វគ្គ​ផង​ដែរ​ ដែល​សុទ្ធ​សឹង​ជា​ហ្គេម​ដើរ​ផ្សង​ព្រេង​ជា​ក្រុម។
 
សម្រាប់ឆ្នាំ 2014 នេះវិញនិនចាអណ្ដើកបានវិល​ត្រឡប់​មក​វិញ​សារ​ជា​ថ្មី​ម្ដង​ទៀត​ហើយ​ ជាមួយ​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មាន​ឈ្មោះ​ថា​ Teenage​ Mutant​ Ninja​ Turtles​ បាន​ដឹក​នាំ​រឿង​ដោយ​លោក​ Michael​ Bay​ និង​ថត​ឡើង​ដោយ​ Studio​ Paramount​ ហើយ​ត្រៀម​ចាក់​បញ្ចាំង​ក្នុង​រោង​កុន​នា​ខែ​ សីហា​ ឆ្នាំ​ 2014​ ខាង​មុខ​នេះ។​ ចំនែក​វីដេអូ​ Trailer​ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​អ្នក​អោយ​បាន​ឃើញ​ឈុត​ឆាក​ខ្លីៗ​ក្នុង​រឿង​ ដែល​អ្នក​នឹង​ឃើញ​ Ninja​ អណ្ដើក​មើល​ទៅ​ដូច​មែន​ទែន​អញ្ចឹង​ នោះ​ក៏​ដោយសារ​តែ​ការ​លេង​ក្រាហ្វិច​ដ៏​ស្រស់​ស្អាត​ ជា​ហេតុ​ធ្វើ​អោយ​វា​មើល​ទៅ​ឡូយ​ គួរ​អោយ​ចង់​ទស្សនា​រាល់​គ្រប់​សកម្មភាព​ប្រយុទ្ធ។​ ខេមបូរីផត​ ជឿ​ជាក់​ថា​រឿង​និនចា​នេះ​ នឹង​ចេញ​ឈុត​ឆាក​ខ្លីៗ​ផ្សេង​ទៀត​ ដើម្បី​ទាក់​ទាញ​ចិត្ត​អ្នក​គាំទ្រ​ មុន​ពេល​វា​ចាក់​បញ្ជាំង​ជា​ផ្លូវ​ការ។
ដើម្បីកុំអោយខាតពេលយូអ្នកអាចទស្សនាឈុតខ្លីៗដូចខាងក្រោម៖


ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top