សមាជិក 4 Minutes មានអ្នកញ៉ែហើយសុំលេខ ស្មានតែគេស្គាល់តាមពិត…
Jihyun សមាជិកក្រុមចម្រៀងស្រីកូរ៉េ 4 Minutes
បានបង្ហើបប្រាប់អ្នកពីចំណុចដ៏គួរឱ្យខ្មាសមួយថា ប៉ុន្មានថ្ងៃមុននេះ
មានបុរសម្នាក់តាមញ៉ែ ហើយតាមសុំលេខទូរសព្ទនាងនៅតាមផ្លូវសាធារណៈ
ខណៈដែលបុរសនោះមិនបានចំណាំថា
នាងជាក្រុមតារាចម្រៀងដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូងនោះទេ។
ដំបូងនាងគិតថាសប្បាយចិត្តដែរ ដែលមានចាប់អារម្មណ៍
និងស្វាគមន៍នាងតាមទីសាធារណៈ តែធាតុពិតអ្នកទាំងនោះមិនបានចំណាំថា
នាងជាតារាល្បីអីនោះទេ ។
សមាជិកមួយរូបទៀតក្នុងក្រុមដដែលនេះ បានបន្ថែមពាក្យសម្ដីលើបទសម្ភាសក្នុងកម្មវិធីវិទ្យុមួយថា មនុស្សនៅខាងក្រៅមួយចំនួនជារឿយៗតែងតែសុំលេខទូរសព្ទរបស់កញ្ញា Jihyun ។ លើកដល់ចំណុចនេះភ្លាម Jihyun បានកាត់ថា៖ ” អ្នកទាំងនោះមើលទៅមិនទំនងចាំមុខមាត់របស់ខ្ញុំថាខ្ញុំជាតារាចម្រៀងនោះទេ នៅពេលដែលខ្ញុំមិនបាន Make up ”។
Jihyun បន្តថា ដំបូងនាងដូចជាមានអារម្មណ៍ថាសប្បាយចិត្តដែរ នៅពេលដែលអត់បាន Make up ចឹងមានគេតាមញ៉ែ ប៉ុន្តែពេលមកដល់ផ្ទះវិញគិតឱ្យសព្វៗទៅ ដូចជាមានអារម្មណ៍មិនដឹងយ៉ាងម៉េចទេ ព្រោះគេស្គាល់តែនៅលើឆាក៕
ដោយ nob70
ប្រភព៖ allkpop
ផ្សាយក្នុងក្រុម តារា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: