វីដេអូ៖ ចោរប្លន់ ប្រដាប់ AK-47 មួយដើម ចូលវាយ កំទេច ប្លន់គ្រឿងអលង្ការ អស់ជាច្រើន
ណកវេ៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង នៅក្នុង ហាងលក់គ្រឿងអលង្ការ មួយកន្លែង ក្នុងប្រទេស ណកវេ ហើយសកម្មភាព ទាំងស្រុង ត្រូវបាន កាមេរ៉ាក្នុងហាង ថតជាប់។
ចោរប្លន់មួយក្រុម បានសំរុកចូលទៅក្នុង ហាងមួយលក់គ្រឿងពេជ្រមួយកន្លែង ក្នុងតំបន់ Gronland និងបាន វាយបំផ្លាញកញ្ចក់ បែកខ្ទិចខ្ទី ដើម្បីប្រមូលយក គ្រឿងអលង្ការ ជាច្រើនសិបឈុត។ ប៉ូលីស បានទទួលដំណឹង ក្រោយពី ក្រុមចោរធ្វើសកម្មភាព និង ចាកចេញបាត់។
តាមសេចក្តីរាយការណ៍ របស់ប៉ូលីស បានឲ្យដឹងថា ក្រុមមនុស្សដែលពាក់ព័ន្ធ ក្នុងអំពើប្លន់នេះ អាចជាចក្រុមពួក Persian និង អ៊ឺរ៉ុបខាងលិច ហើយក្នុងសកម្មភាពប្លន់នេះ ផងដែរ គ្នីគ្នារបស់ពួកចោរ មានប្រដាប់ក្នុងដៃ នូវកាំភ្លើងវែង AK-47 មួយដើម ផងដែរ និង បានបាញ់ចំនួន ២ ទៅ ៣គ្រាប់ នៅខាងក្រៅហាង ទៀតផង។ មិនមាននរណា រងរបួស ក្នុងហេតុការណ៍នេះឡើយ។
យ៉ាងណាមិញ ក្រោយមក ប៉ូលីស បានរកឃើញ រថយន្តដែលពួកចោរ ជិះសំរាប់រត់គេចខ្លួន ផងដែរ៕
ប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូឃ្លីប ខាងក្រោម៖
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: