មួយនាទី ក្រុមហ៊ុន Apple, Google, Samsung, Facebook រកប្រាក់ចំណូលបាន... !
កាលពីព្រឹកមិញនេះ ប្រិយមិត្តបានដឹងអំពីប្រាក់ចំណូល និងចំណេញពិត របស់ក្រុមហ៊ុន Microsoft ក្នុងមួយនាទី រួចមកហើយ ដែលចំនួនដ៏ច្រើនសន្ធឹកនេះ បានជួយអោយលោក Bill Gates ដែលជាម្ចាស់ក្រុមហ៊ុន បានក្លាយទៅជាមហាសេដ្ឋី លំដាប់លេខ ១ ពិភពលោក ជាមួយនឹង ទ្រព្យសម្បត្តិសរុប ៧៦ ពាន់លានដុល្លារ។
ដូចគ្នានេះដែរ ខ្មែរឡូតនឹងនៅតែលាតត្រដាង ការពិត នូវប្រាក់ចំណូល និងចំណេញ របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស ដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន Google ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Facebook ជាដើម ដែលព័ត៌មានទាំងនេះ គឺយោងទៅលើរបាយការណ៍ របស់ Worldpayz Inc.។
***** ក្រុមហ៊ុន Apple*****
មួយនាទីប្រាក់ចំណូលបាន 328,965 ដុល្លារសហរដ្ឋអាមេរិក
គិតជាប្រាក់ចំណេញ 71,288 ដុល្លារសហរដ្ឋអាមេរិក
ពោលគឺរកបានប្រាក់ចំណេញសុទ្ធ 1,100 ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយ វិនាទី
***** ក្រុមហ៊ុន Google *****
មួយនាទីប្រាក់ចំណូលបាន 115,150 ដុល្លារសហរដ្ឋអាមេរិក
គិតជាប្រាក់ចំណេញ 23,509 ដុល្លារសហរដ្ឋអាមេរិក
***** ក្រុមហ៊ុន Samsung *****
មួយនាទីប្រាក់ចំណូលបាន 413,768 ដុល្លារសហរដ្ឋអាមេរិក
គិតជាប្រាក់ចំណេញ 55,003 ដុល្លារសហរដ្ឋអាមេរិក
***** ក្រុមហ៊ុន Facebook *****
មួយនាទីប្រាក់ចំណូលបាន 15,152 ដុល្លារសហរដ្ឋអាមេរិក
គិតជាប្រាក់ចំណេញ 2887 ដុល្លារសហរដ្ឋអាមេរិក
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព៖ ស្រាវជ្រាវ
ដោយ RoMeo
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: