BlackBerry​ គ្រោង​នឹង​បញ្ចេញ​ កំពូល​ស្មាត​ហ្វូន​ ដែល​មាន​ក្តារ​ចុច​ពិសេស​បី​ម៉ូឌែល​ទៀត

0

BlackBerry ធ្លាប់ជាក្រុមហ៊ុនទូរស័ព្ទដ៏ល្បីល្បាញមួយ ដែលនរណាៗក៏ចង់ប្រើប្រាស់ដែរ​ ប៉ុន្តែ​សព្វថ្ងៃ​នេះ​ ទី​ផ្សារ​របស់​ខ្លួន​បាន​បាត់​បង់​ទាំង​ស្រុង​ហើយ​ ទៅ​លើ​ Apple​,​ និង​ Samsung។​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ BlackBerry ​ត្រូវ​បាន​ចែ​ចង់​ទិញ​ភាគ​ហ៊ុន​ទាំង​មូល​ពី​ក្រុមហ៊ុន​ជា​ច្រើន​ ហើយ​ក្នុង​នោះ​ក៏​មាន​ Facebook​ ដែរ​ ប៉ុន្តែ​ BlackBerry​ នៅ​តែ​ឈរ​រឹង​មាំ​ ហើយ​សំងំ​ផលិត​ទូរស័ព្ទ​បន្ត​ទៅ​ទៀត។
នៅក្នុងពេលថ្មីៗនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន BlackBerryលោក John Chen​ បាន​បញ្ជាក់​ថា​ កំពូល​ស្មាត​ហ្វូន​ចំនួន​បី​ម៉ូឌែល​ទៀត​របស់​ BlackBerry​ នឹង​មក​ដល់​ទី​ផ្សារ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។​ ពួក​វា​មិន​មែន​ជា​ទូរស័ព្ទ​ដែល​មាន​សណ្ឋាន​ដូច​ទៅ​នឹង​ iPhone​ រឺ​ក៏​ទូរស័ព្ទ​ Android​ បច្ចុប្បន្ន​នោះ​ទេ​ ប៉ុន្តែ​វា​គឺ​ជា​ស្មាត​ហ្វូន​ដែល​មាន​ប៊ូតុង​ច្រើន​ QWERTY​ ដូច​ទៅ​នឹង​ទូរស័ព្ទ​ម៉ូឌែល​ចាស់ៗ​របស់​ខ្លួន​ដែរ។​ BlackBerry​ Q20​ អាច​ជា​ស្មាត​ហ្វូន​មួយ​ក្នុង​ចំណោម​នោះ ​ដែល​វា​មាន​អេក្រង់​ទំហំ​ធំ​ ដល់​ទៅ​ 3.5 ​អ៊ីញ​ឯណោះ ​និង​មាន​ប៊ូតុង ​Qwerty​ ជា​ច្រើន​សម្រាប់​ចុច​ផង​ដែរ។
ចំណែកឯស្មាតហ្វូនរបស់ BlackBerry មួយទៀតនោះអាចនឹងមានឈ្មោះថា Windermere​ ដែល​វា​មាន​រូប​រាងស្រស់​ស្អាត​ និង​ខុស​ប្លែក​ពី​ស្មាត​ហ្វូន​ដទៃ​មុនៗ​របស់ ​BlackBerry។​ រូប​រាង​របស់​វា​នឹង​មិន​មាន​សណ្ឋាន​រាង​ជ្រុង​ដូច​ទៅ​នឹង​ ទូរស័ព្ទ​ BlackBerry​ បច្ចុប្បន្ន​នោះ​ទេ​ ពោល​វា​នឹង​មាន​បណ្តោយ​វែង​ជាង​មុន​ភ្ជាប់​ជា​មួយ​ប៊ូតុង​ពិសេស​ អាច​បញ្ជា​បាន​ដោយ​ប៉ះ​លើ​វា​តែ​ប៉ុណ្ណោះ។​ វា​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​របស់​យើង​តែ​ប៉ុណ្ណោះ​ ព្រោះ​អី​ BlackBerry​ មិន​ដែល​បោះ​បង់​រូប​រាង​ដើម​របស់​ស្មាត​ហ្វូន​ខ្លួន​ដែល​មាន​ប៊ូតុង​ចុច​ច្រើន​ឡើយ។
ស្មាតហ្វូនទាំងនេះ នឹងមិនមានវត្តមាននៅក្នុងឆ្នាំ 2014 នេះឡើយ ពោល​ត្រូវ​រង់​ចាំ​ដល់​ឆ្នាំ​ 2015​ និង​ 2016​ ឯ​ណោះ។​ នៅ​ក្នុង​ដំណាក់​កាល​នេះ​ BlackBerry​ នឹង​មិន​ប្រញប់​ប្រញាល់​បង្កើត​ទូរស័ព្ទ​ ហើយ​លក់​នៅ​ក្នុង​ទី​ផ្សារ​ឡើយ​ ពោល​ខ្លួន​នឹង​ធ្វើ​ដោយ​សន្សឹមៗ​ មិន​យឺត​ ហើយ​ក៏​មិន​លឿន​ដែរ។
តើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះគំរោងស្មាតហ្វូនថ្មីៗរបស់​ BlackBerry​នេះ?​ គម្រោង​ទាំង​នេះ​ហាក់​បី​ដូច​ជា​មិន​តម្រូវ​តាម​ ទី​ផ្សារ​បច្ចុប្បន្ន​សោះ​ឡើយ​ ហើយ​យើង​ក៏​មិន​ដឹង​ពី​យុទ្ធសាស្ត្រ​ថ្មី​របស់​ BlackBerry​ដែរ។​ សង្ឃឹម​ថា​ខ្លួន​អាច​ងើប​ឡើង​វិញ​ទៅ​ចុះ​ ព្រោះ​ខ្លួន​មាន​ស្នាដៃ​ច្រើន​ណាស់​កាល​ពី​មុន​ ដូច​ទៅ​នឹង​ក្រុមហ៊ុន​ Nokia​ ដែរ។

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top