គ្រូពេទ្យ កាច់បំបាក់ដៃ ទារិកាដែលកើតមិនរួច ដើម្បីសង្គ្រោះជីវិត! ម្ដាយប្រេះទ្រូង!

0

ទារិកា ដ៏គួរឲ្យអាណិតម្នាក់ បានគៀបជាប់ នៅក្នុងខ្លួនម្តាយ ដោយទើសស្មារទាំង២ នៅពេលកំពុងកើត ប៉ុន្តែត្រូវបានគ្រូពេទ្យ កាច់ដៃរបស់គេ ដើម្បីជួយសង្គ្រោះយក ខ្លួនដែលគៀបជាប់ចេញមកក្រៅ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ទារិកាម្នាក់ឈ្មោះ Poppy Screen ដែលមានទំហំធំ រហូតដល់ទៅ ៤.៦០គីឡូក្រាម ត្រូវបានគ្រូពេទ្យជួយសង្គ្រោះ ដោយកាច់ដៃរបស់គេ នៅពេលដែលគៀបជាប់ មិនអាចដកដង្ហើមបាន ព្រោះតែទើសស្មារ ដោយសារតែមានទំហំធំពេក ហើយរូបគេអាចដកដង្ហើមបាន បន្ទាប់ពីការជួយសង្គ្រោះបាន១២នាទី។ ម្តាយរបស់ក្មេងស្រីរូបនេះ មានឈ្មោះថា Lucy Screen រស់នៅស្រុក Gwent ភាគខាងជើង ប្រទេស Wales បាននិយាយថាៈ

“ យើងបានដឹងថា Poppy មានទំហំធំ ប៉ុន្តែយើងមិនបានដឹងថា នាងមានទំហំធំប៉ុណ្ណា ឬក៏ខ្ញុំអាចប្រឈមមុខ នឹងគ្រោះថ្នាក់នៅពេលបង្កើតគេនោះទេ”។

“នាងបិះនឹងបាត់បង់ជីវិត ព្រោះតែនាងបានបាត់បង់ អុកស៊ីសែនយ៉ាងយូរ ហើយនាងប្រហែលជាទទួលរង នូវការខូចខាតខួរក្បាលថែមទៀតផង។ អរគុណព្រះជាម្ចាស់ នាងពិតជាអស្ចារ្យ។ ពួកយើងដឹង ថាពួកយើងពិតជាសំណាងខ្លាំងណាស់។”

“ខ្ញុំគិតថា ពួកគេប្រាកដជាមានការ ព្រួយបារម្ភ នៅពេលដែល ពួកគេប្រាប់ខ្ញុំថា គេត្រូវកាច់ដៃ របស់Poppyនោះ ប៉ុន្តែខ្ញុំមិនបានអរគុណពួកគេ ឲ្យសមនឹងអ្វីដែលពួកគេបានជួយនោះទេ... Poppy ពិតជាមិនអាចមានជីវិត នៅពេលនេះបានទេ ប្រសិនបើពួកគេមិនកាច់ ដៃរបស់នាងនោះ”។

គួរបញ្ជាក់ផងដែរថា នៅខែឧសភាឆ្នាំមុន អ្នកស្រីScreen ដែលមានផ្ទៃពោះ ៣៧សប្តាហ៍ បានបង្កើតទារិកាម្នាក់ នៅពេលនោះក្បាលរបស់គេ បានចេញមកក្រៅហើយ រីឯខ្លួនរបស់គេបានគៀបជាប់ នៅក្នុងខ្លួនរបស់ម្តាយ ដែលធ្វើឲ្យខ្លួនប្រាណ បាត់បង់នូវអុកស៊ីសែន ជាហេតុធ្វើគ្រូពេទ្យ សម្រេចចិត្តកាច់បំបាក់ ដៃម្ខាងរបស់ទារិកានោះ ដើម្បីបង្កើតគេចេញមក។ ក្រោយពីកើតចេញមក គេក៏ប្រញាប់ប្រញាល់ បញ្ជួននាងទៅកាន់ បន្ទប់ពិសេសសម្រាប់ទារក ហើយក្រោយមកបាន១២នាទី ទើបក្មេងនោះអាចដកដង្ហើមបាន។

នៅពេលដែលម្តាយរបស់ Poppy បានឃើញកូន គឺនាងពិតជារំជួលចិត្តខ្លាំងណាស់ ព្រោះតែឃើញ ដៃរបស់កូនដែលមានរុំបង់ ហើយមានស្នាមក្រចកជាច្រើន នៅលើខ្លួនរបស់កូន ដោយសារតែក្រុមគ្រូពេទ្យ បានខិតខំព្យាយាម យ៉ាងលំបាកក្នុងការ ជួយសង្គ្រោះកូនរបស់ខ្លួន។ យ៉ាងណាមិញ នៅពេលនេះ Poppy មានអាយុ៨ខែហើយ ឯដៃរបស់នាងបានជាសះស្បើយ និងមានសុខភាពល្អ ដូចក្មេងដទៃទៀតដែរ៕



ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top