ស្អីគេ? សិស្សសាលាប្រុស កូរ៉េខាងជើង ទាំងអស់ ត្រូវកាត់ម៉ូដសក់ អោយដូចមេដឹងនាំខ្លួន!

0

មេដឹកនាំប្រទេសកម្មុយនីស្ត កូរ៉េខាងជើង Kim Jong-Un បានបង្ខំសិស្សសាលាភេទប្រុសទាំងអស់ នៅក្នុងប្រទេសខ្លួន អោយកាត់ម៉ូដសក់ ស្រដៀងបេះបិទ ទៅនឹងម៉ូដសក់របស់លោក។


ម៉ូដសក់នេះគឺតម្រូវអោយឈូសសក់ ទាំងសងខាងអោយអស់ ទុកតែផ្នែកលើ សម្រាប់សិត វែក រឺពុះជាពីរតែប៉ុណ្ណោះ ដែលម៉ូដសក់នេះគឺពេញនិយមតាំងពីទស្សវត្សឆ្នាំ ៩០ មកម៉្លេះ ដែលក្រុមចម្រៀងបុរស លោកខាងលិច និងតារាប្រុសចក្រភពអង់គ្លេស ធ្លាប់កាត់ម៉ូដនេះ តាំងពីយូរណាស់មកហើយ។

ច្បាប់បង្ខំអោយកាត់សក់ តែមួយម៉ូដនេះ ពិតជាពិបាកទទួលបានណាស់ ដោយសារតែច្បាប់នេះ បានរឹតបន្តឹងបន្ថែមទៅលើច្បាប់ចាស់ ដែលសិស្សសាលាអាចជ្រើសរើសម៉ូដសក់ បានរហូតដល់ទៅ ១០ ម៉ូដផ្សេងៗគ្នា។

បើតាមអ្នកអនុម័តច្បាប់នេះ បានអោយដឹងថា នេះជាកត្តាដើម្បីសុខភាពមួយ សម្រាប់សិស្សានុសិស្ស ដោយសារតែសក់វែងពេក អាចស្រូបយកកម្លាំងរបស់ខួរក្បាល។

គួរបញ្ជាក់ផងដែរថា បុរសនៅកូរ៉េខាងជើង អាចទុកសក់បានតែប្រមាណជា ៥ សង់ទីម៉ែត្រតែប៉ុណ្ណោះ ហើយត្រូវកាត់ជារៀងរាល់ ១៥ ថ្ងៃម្តង ខណៈបុរសចំណាស់ អាចទុកសក់បានរហូតដល់ជិត ៨ សង់ទីម៉ែត្រ។




តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉ែល
ដោយ RoMeo
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top