យលដឹងពី​ អត្ថប្រយោជន៍របស់ស៊ុត បន្តិចមើល ថាវាអាចជួយដល់ សុខភាព របស់អ្នកបានអ្វីខ្លះ?

0

ស៊ុតមិនត្រឹមតែ អាចយកទៅចម្អិនធ្វើជាម្ហូបអាហារ អោយមានរសជាតិឆ្ងាញ់នោះទេ ថែមទាំងផ្តល់អោយអ្នក នូវអត្ថប្រយោជន៍ជាច្រើនទៀត។ ចុះដឹងទេ ថាស៊ុតអាចជួយអ្នក បានអ្វីខ្លះ?

១) ប្រូតេអ៊ីន៖ ដោយក្នុងស៊ុតមានជាតិ ប្រូតេអ៊ីនចំនួន៦ក្រាម ដែលអាចមានប្រយោជន៍ ដល់រាងកាយរបស់អ្នក អោយមានសុខភាពល្អបាន។

២) មហារីកដោះ៖ ចំពោះស៊ុតអាច ជួយការពារជម្ងឺមហារីកដោះ បានថែមទៀត។ ជាពិសេសមនុស្សស្រីដែល ចូលចិត្តទទួលទានស៊ុត មានឪកាសតិចតួចណាស់ ក្នុងការកើត ជម្ងឺមហារីកដោះ។

៣) ផ្ទុកសារធាតុសំខាន់ជាច្រើន៖ ក្នុងនោះដែរ ស៊ុតបានផ្ទុកសារធាតុមួយចំនួន ដូចជា Caroteinoid Zeaxanthine និងLeutin ដែលជួយអោយ រាងកាយរបស់អ្នក មានភាពរឹងមាំបាន។

៤) វីតាមីនD៖ ប្រហែលជាអ្នកមិនបាន ដឹងទេថា ក្នុងស៊ុតក៏មាន ជាតិវីតាមីនDដែរ។ ដូច្នេះវាជាឪកាសល្អមួយ សម្រាប់អ្នក ក្នុងការស្រូបយក ជាតិវីតាមីនD ពីការទទួលទានស៊ុត។

៥) ជំនួយខួរក្បាល៖ ដោយស៊ុតលឿង មានផ្ទុកជាតិ Choline ដែលអាចជំនួយដល់ខួរក្បាល របស់អ្នកបាន អោយមានការចងចាំបានល្អ។

៦) ជម្ងឺគាំងបេះដូង៖ ចំពោះស៊ុតក៏អាច ការពារជម្ងឺគាំងបេះដូង និងជម្ងឺដាច់សរសៃឈាមខួរក្បាលបាន ផងដែរ។

ទាំងនេះជាអត្ថប្រយោជន៍របស់ស៊ុត ដែលអាចជួយដល់ សុខភាពអ្នកបានយ៉ាងច្រើន។


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top