ឡានបញ្ជាគ្មានខ្សែ ដែលមានល្បឿនលឿនជាងគេបំផុតលើលោក (មានវីដេអូ)
ឡានបញ្ជាគ្មានខ្សែរនៅក្នុងទីផ្សារប្រទេសកម្ពុជាយើងគឺត្រូវបានដាក់លក់ពាសពេញយ៉ាងគគ្រឹកគគ្រែង ដែលអាចរកជាវបានទៅតាមតម្លៃ និងសមត្ថភាពរបស់វាខ្លះប្រើថ្ម ខ្លះសាកថ្ម និងខ្លះមានរូបរាងស្រស់ស្អាតរឹងមាំជាដើម តែល្បឿនរបស់វាគឺយឺត សម្រាប់ប្រើប្រាស់បញ្ជាលេងធម្មតាប៉ុណ្ណោះ។ យ៉ាងណាមិញសម្រាប់ឡានបញ្ជាគ្មានខ្សែនៅក្នុងរូបខាងក្រោមមួយនេះវិញ បើអ្នកព្រិចភ្នែកតែមួយភ្លែតនោះអ្នកមិនអាចឃើញវាទេ នោះក៏ដោយសារតែវាមានល្បឿនលឿនដូចព្យុះ។
ឡានបញ្ជាគ្មានខ្សែខាងលើនេះត្រូវបាបង្កើតឡើងក្រោមស្នាដៃក្រុម Nic Case ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោកផ្នែកផលិតឡានបញ្ជាមានល្បឿនលឿនជាងគេបំផុតក្នុងសកលលោក។ ហើយប៉ុន្មានថ្ងៃមុននេះឡានបញ្ជា RC ខាងលើបានបំបែកឯកត្តកម្មពិភពលោក Guinness World Records ដោយវាមានល្បឿនហួសពី 302 គីឡូម៉ែតទៅទៀត ដែលល្បឿននេះគឺលឿន និងមិនគួរអោយជឿសោះឡើង ដោយសារតែរថយន្តរបស់ក្រុមហ៊ុនមួយចំនួនមិនមានល្បឿនរហ័សដូចនេះឡើយ ជាងនេះទៅទៀតវាក៏បានយកឈ្នះឡានបញ្ជាឆ្នាំទៅមិញ ដែលមានល្បឿនត្រឹមតែ 275 គីឡូម៉ែតក្នុងមួយម៉ោងប៉ុណ្ណោះ។
វីដេអូខាងលើគឺជាការបង្ហាញអំពីល្បឿនរបស់ឡានបញ្ជា RC ដែលមានល្បឿនលឿនជាង 302 គីឡូម៉ែត ថតដោយប្រើប្រាស់ឧបករណ៍វាស់សន្ទុះល្បឿន។ ក្នុងនោះអ្នកផលិតក៏បានបង្ហើបប្រាប់ទៀតថា ការបង្កើតឡានបញ្ជាមួយនេះគឺមិនមានងាយស្រួលឡើយ ពួកគេបានជួបបញ្ហាច្រើនណាស់ពិសេសគឺកម្លាំងម៉ាស៊ីន និងសំបកកង់ ព្រោះវាត្រូវមានគុណភាពខ្ពស់ដើម្បីអាចអោយវាបើកបរនៅលើផ្លូវក្នុងល្បឿនលឿនមិនមានបញ្ហា ហើយពួកគេនឹងបន្តសិក្សាបន្ថែមដោយធ្វើយ៉ាងណាអោយរថយន្ត RC របស់គេមានល្បឿនរហ័សជាងនេះទៅទៀត។ ដូច្នេះយើងនឹងរង់ចាំមើលថា អ្នកផលិតនឹងមានអ្វីប្លែកដែរឬទេ ដើម្បីសម្រេចបានគោលដៅរបស់ពួកគេ។
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: