គម្រោង​អាគារ​ខ្ពស់​ជាង​គេ​លើ​ពិភព​លោក​នឹង​ចាប់​ផ្ដើម​នៅ​ខែ​មេសា​នេះ​ហើយ!

0


តើអ្នកដឹងទេថាសព្វថ្ងៃនេះ អគារអ្វីដែលមានកម្ពស់ខ្ពស់ជាងគេនោះ?​ ជា​ការ​ពិត​ណាស់​ បើ​និយាយ​ពី​អាគារ​ខ្ពស់​ ប្រិយ​មិត្ត​ខ្លះ​ប្រហែល​ជា​ធ្លាប់​ឮ​អាគារ​ឈ្មោះ​ Burj​ Khalifa​ របស់​ប្រទេស​អារ៉ាប់​ហើយ​ ដែល​វា​មាន​កម្ពស់​ដល់​ទៅ​ 828​ ម៉ែត​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ ប៉ុន្ដែ​មិន​យូរ​ទេ​អគារ​ដ៏​ខ្ពស់​ស្កឹមស្កៃ​មួយ​នេះ​ នឹង​លែង​ឈរ​នៅ​លំដាប់​លេខ​មួយ​ទៀត​ហើយ​ ព្រោះ​អគារ​ Sky​ City​ របស់​ប្រទេស​ចិន​ដែល​មាន​កម្ពស់​ 838​ ម៉ែត​នឹង​សាង​សង់​រួច​រាល់​នៅ​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ ក្នុង​ឆ្នាំ​ 2014​ នេះ​តែ​ម្ដង​ ដើម្បី​មក​ទម្លាក់​តំណែង​របស់​អគារ​ Burj Khalifa។
យ៉ាងណាមិញ ខណៈពេលដែលសំណង់ Sky City ជិតរួចរាល់ជាស្ថាពរ​នោះ​ ស្ថាបត្យ​ករ​របស់​ប្រទេស​អារ៉ាប់​ក៏​មិន​នៅ​ស្ងៀម​ដែរ​ ដោយ​គម្រោង​អគារ​ខ្ពស់​កប់​ពពក​មួយ​ទៀត​របស់​ប្រទេស​នេះ​ នឹង​ចាប់​ផ្ដើម​សាង​សង់​នៅ​ថ្ងៃ​ទី​ 27​ ខែ​មេសា ​នេះ​ហើយ។​ Kingdom​ Tower​ មាន​ទី​តាំង​ស្ថិត​នៅ​ទី​ក្រុង​ Jeddah​ ភាគ​ខាង​លិច​ប្រទេស​អារ៉ាប់​ បាន​រចនា​មក​ដោយ​វិស្វករ​ Adrian​ Smith​ ជា​អ្នក​ដែល​ធ្លាប់​រចនា​ប្លង់​អោយ​អគារ​ Burj​ Khalifa​ ដែរ​ ម្យ៉ាង​ទៀត​អាគារ​ Kingdom​ Tower​ នេះ​មាន​កម្ពស់​ 1007​ ម៉ែត​ នឹង​ត្រូវ​ប្រើ​ពេល​ 63​ ខែ​ដើម្បី​សាង​សង់​ ដោយ​ត្រូវ​ចំនាយ​ទឹក​ប្រាក់​អស់​ប្រមាណ​ជា​ 1.23​ ពាន់​លាន​ដុល្លា​ឯណោះ។​ បើ​តាម​ការ​ប៉ាន់​ស្មាន​ អាគារ​នេះ​នឹង​សង់​រួច​រាល់​នៅ​ឆ្នាំ​ 2019​ ដូច​នេះ​ អាគារ​ Sky​ City ​របស់​ប្រទេស​ចិន​ដែល​នឹង​រួច​រាល់​ក្នុង​ឆ្នាំ​ 2014​ នេះ​ នឹង​អាច​ឈរ​ឈ្មោះ​ជា​អាគារ​ខ្ពស់​ជាង​គេ​បំផុត​លើ​ពិភព​លោក​បាន​រយៈ​ពេល​ 5 ​ឆ្នាំ​ដែរ​ ទម្រាំ​តែ​មាន​វត្ត​មាន​ផ្លូវ​ការ​របស់​ Kingdom Tower។
នេះគឺជារឿងដ៏អស្ចារ្យមួយដែល មនុស្សយើងអាចសាងសង់អាគារ​មួយ​ដែល​មាន​កំពស់​ដល់​ទៅ​ 1​ គីឡូ​ម៉ែត​បែប​នេះ​ អ្នក​សាក​ស្រម៉ៃ​មើល​ថា​អាគារ​ Kingdom​ Tower​ នេះ​នឹង​ខ្ពស់​ប៉ុណ្ណា​ទៅ​ ហើយ​បើ​យើង​ឡើង​តាម​ជណ្ដើរ​ជើង​ទៅ​កំពូល​អគារ​ តើ​យើង​នឹង​ត្រូវ​ចំនាយ​ពេល​ប៉ុន្មាន?​ ដូច​នេះ​ រង់​ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ​ Kingdom​ Tower​ នេះ​នឹង​អាច​សាង​សង់​បាន​ជោគ​ជ័យ​ដែរ​ឬ​ទេ?
ខាងក្រោមនេះជារូបភាពគំរូបន្ថែមរបស់អគារ Kingdom Tower
   
   

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top