កាត់ទោសមនុស្ស ១៣នាក់ ពីបទ រួម គំនិតក្បត់ជាតិ និងបង្កើត កម្លាំងប្រដាប់ អាវុធ ផ្ដួលរំលំ រាជរដ្ឋាភិបាល
ភ្នំពេញ ៖ មនុស្សចំនួន ១៣នាក់ ត្រូវបាន នាំខ្លួនចូលសវនាការ នៅសាលាដំបូង រាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៤ នេះ ដោយជាប់ពាក់ព័ន្ធ នឹងការ បង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ចង់ ផ្ដួលរំលំ រាជរដ្ឋាភិបាលកម្ពុជា និងរួម គំនិតក្បត់ជាតិ ។
ប៉ុន្ដែ ក្នុងសវនាការដែល មានលោក សេង នាង ជា ប្រធាន ចៅក្រម ជំនុំជម្រះ បានផ្ដន្ទាទោសនៅចំពោះមុខ តែ មនុស្ស ៧នាក់ប៉ុណ្ណោះ រីឯ ៦នាក់ផ្សេង ទៀត គឺកំបាំងមុខ ដោយសារតែបាន និង កំពុងរត់គេចខ្លួន ។ មនុស្សទាំង ១៣នាក់ ដែលត្រូវនាំខ្លួន មក ចូលសវនាការនាពេល នេះ ជាប់ពាក់ព័ន្ធនឹងករណីបង្កើតចលនា ប្រដាប់អាវុធខុសច្បាប់មួយ មានឈ្មោះ ថា “រណសិរ្ស រំដោះជាតិខ្មែរ” ដែលមានឈ្មោះ សម សេរី ជាប្រធានចលនា ហើយប្រព្រឹត្ដ ចន្លោះពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១១ ។
បច្ចុប្បន្ន ឈ្មោះ សម សេរី ដែលបាន និងកំពុង លាក់ខ្លួន នៅប្រទេសដាណឺ ម៉ាស ។ ជនជាប់ ចោទទាំង ១៣នាក់ ត្រូវបានចាប់ខ្លួនពីសំ ណាក់កម្លាំងសមត្ថកិច្ចប្រទេសថៃ ក្រោយ មានកិច្ចសហការ និងស្នើសុំពី កម្លាំងនគរ បាលរបស់កម្ពុជា ដែលការចាប់ខ្លួននេះបាន ធ្វើឡើងកាលពី ថ្ងៃ ទី១០ ខែមីនា ឆ្នាំ២០១៣ កន្លងទៅ ។
លោក សេង នាង ប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ជនជាប់ចោទ ទាំង១៣ នាក់ខាងលើនេះមានឈ្មោះ ទី១-ថាច់ កុងភួង ហៅ ថាច់ វ៉ាង ហៅ ថាច់ កុសល ភេទប្រុស អាយុ ២៧ឆ្នាំ (ជាខ្មែរកម្ពុជាក្រោម) ទី២-ឈ្មោះ យ៉ន គឹមស៊្រុន ហៅយ៉ាន់ គឹមស៊្រុន ភេទប្រុស អាយុ២៧ ឆ្នាំ (ខ្មែរកម្ពុជាក្រោម) ទី៣-ឈ្មោះ យិន យ៉ាវ ហៅ ត្រឹង អាន់យ៉ាវ ភេទបុ្រស អាយុ៥៥ ឆ្នាំ (ជាខ្មែរកម្ពុជា ក្រោម) ទី៤-ឈ្មោះ យ៉ាន យឿប ហៅ តក់ ភេទប្រុស អាយុ ២៥ឆ្នាំ ទី៥-ឈ្មោះ សួន ថុល ហៅ ថាច់ ទឺ ហៅ តាទឺ ភេទប្រុស អាយុ៥៦ ឆ្នាំ (ជាខ្មែរកម្ពុជាក្រោម)ទី៦-ឈ្មោះ សួង សិទ្ធិគុណ ហៅ ឃឿន ភេទប្រុស អាយុ៥៦ ឆ្នាំ (ជាខ្មែរកម្ពុជាក្រោម) ទី៧-ឈ្មោះ ខេម ម៉ា ហៅ ខេម រ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ ទី ៨-ឈ្មោះ នេត្រ ណាវី ហៅ ថាច់ ណារី ភេទស្រី អាយុ ៤១ឆ្នាំ (ស្ថិតនៅក្រៅឃុំ) ទី៩-ឈ្មោះ ស សេរី ហៅ សម សេរី ហៅ សុខ ស៊ុយ ហៅ យាន យៀប ហៅ សំ ភិន ហៅ ស ធម្មរង្សី ភេទប្រុស អាយុ៣៣ឆ្នាំ (ស្ថិត នៅក្រៅឃុំ) ទី ១០-ឈ្មោះ គៀង ស្មន ហៅ គៀង សាម៉ន ភេទប្រុស អាយុ ៦៥ ឆ្នាំ (ស្ថិតនៅក្រៅឃុំ) ទី ១១-ឈ្មោះ សុខ ឃាង ហៅដាំ ភេទប្រុស អាយុ ៥៩ ឆ្នាំ (ស្ថិតនៅក្រៅឃុំ) ទី១២-ថាច់ បៃ ភេទប្រុស អាយុ ២៨ឆ្នាំ (ជាខ្មែរកម្ពុជាក្រោម) (ស្ថិតនៅក្រៅឃុំ) និង ទី១៣-ឈ្មោះ សម សារិទ្ធ ភេទប្រុស អាយុ ៤០ ឆ្នាំ (ស្ថិតនៅក្រៅឃុំ) ៕
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: