ទៅ​ហៅ​ឲ្យ​បើក​ទ្វារផ្ទះ​ឃើញ​ស្ងាត់​នៅ​ម្នាក់ឯង​ចាប់រំលោភ​បានសម្រេច​

0

ខេត្តបាត់ដំបង: ​ប៉េអឹម​ខេត្តបាត់ដំបង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​២៩ មីនា​២០១៤ បន្ទាប់ពី​បុរស​នោះ ឡើងទៅ​ហៅ​ឲ្យ​បើក​ទ្វារផ្ទះ ហើយ​ឃើញ​ស្ត្រី​រងគ្រោះ នៅក្នុង​ផ្ទះ​ស្ងាត់​ម្នាក់ឯង ចាប់រំលោភ​បានសម្រេច​។​

​ហេតុការណ៍​ចាប់រំលោភ​ស្ត្រី​រងគ្រោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៤​ចំណុច​ភូមិ​កា​ឡោម​ភ្លុក​ឃុំ​ព្រៃ​ស្វាយ​ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបង​ហើយ​កម្លាំង​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បាន​ឃាត់ខ្លួន​បុរស​នេះ​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៤​តាម​បណ្តឹង​សាច់ញាតិ​ស្ត្រី​រងគ្រោះ​។​
​លោ​កឡាច​ប្រុស​នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្តបាត់ដំបង​បានអោយដឹងថា​បុរស​ដែល​ឃាត់ខ្លួន ឈ្មោះ ធៀន នី អាយុ​២៧​ឆ្នាំ​មុខរបរ​ធ្វើស្រែ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។ ចំណែក​ស្ត្រី​រងគ្រោះ​អាយុ​២០​ឆ្នាំ​របរ​ធ្វើស្រែ​។​
​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ឈ្មោះ​ធៀន​នី​ស្រវឹងស្រា​ហើយ​បានមក​ហៅ​ឲ្យ​បើកទ្វារ​ផ្ទះ​ដោយ​មនុស្ស​
​ស្គាល់គ្នា​នាង​បាន​បើក​ទ្វារផ្ទះ​រួច​ជនសង្ស័យ​សួរថា​មាន​មនុស្ស​នៅផ្ទះ​ទេ​ឬ​នៅ​ម្នាក់ឯង​។​គ្រាន់តែ​ប្រាប់ថា​នាង​នៅតែ​ម្នាកឯង​
​ទេ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​ចាប់​អោប​ផ្ដួល​រំលោភ​ទាំង​កម្រោល​បានសម្រេច​ហើយ​គេចខ្លួនបាត់​។​លុះ​ព្រឹក​ឡើង​នាង​
​បាន​និយាយប្រាប់​សាច់ញាតិ​ឲ្យ​ដឹង​រឿង​នេះហើយ​ប្ដឹង​ប៉ូលិស​តែម្ដង​។​
​ឈ្មោះ ធៀន នី ជនសង្ស័យ​បាន​សារភាពថា​រួប​គេ​ធ្លាប់​ស្រឡាញ់គ្នា​ជា​យួរ​មកហើយ ប៉ុន្តែ​មិនបាន​ស៊ីជម្រៅ​ទេ​គ្រាន់តែ​អោបថើប​។ នៅវេលា​យប់​ថ្ងៃទី​២៧​ខែមីនា​រួប​គេ​បាន​ផឹកស៊ី​ស្រវឹង​ជាមួយ​មិត្តភក្តិ​ហើយ​នឹកឃើញ​ដល់​ការ​មាន​ស្នេហា​ស្រឡាញ់​នាង​
​នោះ​ជា​យួរ​ហើយក៏​ទៅរក​។​នៅពេល​ទៅដល់​ផ្ទះ​បាន​ហៅ​នាង​ឲ្យ​បើកទ្វារ​ឃើញថា​នាង​នៅ​ម្នាក់ឯង​បាន​ចាប់រំលោភ​បាន​​សម្រេច​ប្រាកដ​មែន​។​
​លោក ឡា​ច ប្រុស នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​​ជនសង្ស័យ​កម្លាំង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ហើយ​នៅ​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៤៕T/c
រូបភាពតំណាង

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top