ចិន​នៅ​តែ​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​​​ជាមួយ​អូស្ត្រាលី​ដើម្បី​ស្វែងរក​យន្តហោះ​បាត់​ខ្លួន

0

អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​​​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​អូស្ត្រាលី ​ដើម្បី​រុករក​យន្តហោះ​បាត់​ខ្លួន​ MH370​របស់​ក្រុមហ៊ុន ​អាកាសចរណ៍​ម៉ាឡេស៊ី។
លោក​ហុង ឡី បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ប្រចាំថ្ងៃ​នាទី​ក្រុង​ប៉េកាំង​ថា មន្ទីរ​ជួយសង្គ្រោះ និង​រុករក​នាវាចរណ៍​ចិន ​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ស្វែងរក​យន្តហោះ​បាត់​ខ្លួន ក្រោយ​ទទួល​បាន ព័ត៌មាន លំអិត​ពី​ភាគី​អូស្ត្រាលី​ថា ទីតាំង​ដែល​សង្ស័យ អាច​នឹង​រក​ឃើញ​យន្តហោះ​ដែល​បាត់​នោះ។
លោក​ហុង ឡី បានឲ្យដឹង​ទៀត​ថា នាវា​ចិន​ជាច្រើន​គ្រឿង ក្នុង​នោះ​រួមមាន​ទាំង​នាវា​ស៊ើប​ការណ៍​ Nanhaijiu 101 កំពុង​រុករ​ក​នៅ​តំបន់​ភាគ​ខាងកើត​មហាសមុទ្រ​ឥណ្ឌា ហើយ​ប្រទេស​លោក នឹង​បន្ត ​សហការ​​ជាមួយ​ប្រទេស​អូស្ត្រាលី ក្នុង​ប្រតិបត្តិការ​​ស្វែងរក​យន្តហោះ​ដែល​បាត់​ខ្លួន។
គួរឲ្យ​ដឹងថា យន្តហោះ​ដឹក​ជញ្ជូន IL 76​របស់​កងកម្លាំង​ទ័ពអាកាស​ចិន បាន​ចូលរួម​បេសកកម្ម​ស្វែងរក យន្តហោះ​បាត់​ខ្លួន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​នេះ​ផងដែរ៕
សារ៉ាត់
M28-s-full

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top