គួរឲ្យអាម៉ាស់! រួមភេទ នៅក្នុងបន្ទប់ទឹក ស្រាប់តែមាន ក្មេងស្រី ចូលទៅទាន់ (មានវីដេអូ)
បើតាមសម្តីរបស់ ប៉ូលីសនៅរដ្ឋ Florida បានឲ្យដឹងថា គូស្នេហ៍អសីលធម៌មួយគូ បានធ្វើការរួមភេទនៅក្នុងបន្ទប់ទឹក ហើយនៅពេលនោះដែរ ក៏មានក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ចូលទៅទាន់។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ប៉ូលីសបានចាប់ខ្លួន បុរសម្នាក់ ដែលបានរួមភេទជាមួយ គូស្នេហ៍ នៅក្នុងបន្ទប់ទឹកស្ត្រី របស់ហាងថ្នាំ Walgreens ស្ថិតនៅលើផ្លូវ Havendale។ នៅយប់ថ្ងៃសៅរ៍ កន្លងទៅនេះ នៅពេលដែលគូស្នេហ៍ មួយគូនេះ Christopher Mahurin និង Jenna Frey កំពុងតែរួមភេទ នៅក្នុងបន្ទប់ របស់ហាងថ្នាំ Walgreens ស្រាប់តែមានក្មេងស្រី អាយុ៦ឆ្នាំម្នាក់ បានចូលទៅក្នុងបន្ទប់ទឹកនោះ ដោយឪពុក របស់នាង បានចាំនៅខាងក្រៅ។ នៅពេលដែល បានឃើញក្មេងស្រីនោះ Mahurin បានចេញពីបន្ទប់ទឹកនោះ ទាំងខ្លួនអាក្រាត ហើយបានច្រាន ក្មេងស្រីតូចនោះទៅនឹងទ្វារ ហើយឪពុករបស់នាងបានចូលទៅ ព្រោះតែបានលឺសម្រែកកូនស្រី។
ជាមួយគ្នានេះដែរ នៅពេលដែលប៉ូលីស បានទៅដល់ ពួកគេទាំង២នាក់ បានចូលទៅក្នុងឡានទៅហើយ ថែមទាំងបានប្រកែក មិនទទួលស្គាល់ពីការ ចោទប្រកាន់នេះទៀតផង។ ប៉ុន្តែនៅចុងក្រោយ មិត្តស្រីរបស់គេ Frey ក៏បានទទួលស្គាល់ថា ពួកគេពិតជាបាន រូមភេទនៅក្នុងបន្ទប់ទឹកពិតមែន។
យ៉ាងណាមិញ Mahurin ដែលទើបតែត្រូវបាន គេចោទប្រកាន់ ព្រោះតែធ្វើអំពើមិនសមរម្យ ជាច្រើនករណី នៅឯទីក្រុង Polk នោះ នឹងត្រូវបានដាក់ពន្ធនាគារ។
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: