អាងតែមិត្តប្រុសអត់តដៃ ទះយកៗ យ៉ាងចាស់ដៃ សំណាងល្អ មានអ្នកឃាត់ទាន់ (មានវីដេអូ)
កាលពីពេលថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម របស់ប្រទេសចិន គេបានសង្កេតឃើញ អ្នកនិយមប្រើប្រាស់អ៊ីនធឺណេតជាច្រើន នាំគ្នាចែកចាយវីដេអូមួយខ្សែ ដែលបង្ហាញពីនារីជនជាតិចិនម្នាក់ បានទះកំផ្លៀងមិត្តប្រុសរបស់នាង យ៉ាងចាស់ដៃតែម្តង ដោយសារតែមិត្តប្រុសនាង មិនតបត ប៉ុន្តែសំណាងល្អ ដែលមានគេជួយឃាត់ បើមិនដូច្នោះទេ ប្រាកដជាត្រូវរងរបួសធ្ងន់ហើយ។
បើតាមខ្សែវីដេអូ នៃហេតុការណ៏ទះកំផ្លៀងគ្នានេះ បានបង្ហាញឲ្យឃើញថា បុរសម្នាក់ និងនារីម្នាក់ ដែលជាគូសង្សារនឹងគ្នា បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង នៅលើផ្លូវមួយ ក្នុងស្រុក Tsim Sha Tsui នៃទីក្រុងហុងកុង ប្រទេសចិន ខណៈមានមិត្តភក្តិពួកគេប៉ុន្មាននាក់ទៀត នៅឈរក្បែរនោះដែរ។ ដោយសារតែឈ្លោះប្រកែកគ្នាខ្លាំងពេក ធ្វើឲ្យនារីជាសង្សារ អត់ទ្រាំលែងបាន ក៏បានទះកំផ្លៀងបុរសជាសង្សារ យ៉ាងខ្លាំងសរុបចំនួន៧កំផ្លៀង ប៉ុន្តែបុរសជាសង្សារមិនបានតបតឡើយ ហើយបានស្រែកដាក់នារីជាសង្សារខ្លួនវិញថា «ទះឲ្យខ្លាំងមក! ទះដូចអត់បានស៊ីបាយ!»។
ទោះបីជាយ៉ាងណាក៏ដោយ បុរសរូបនោះបានខឹងយ៉ាងខ្លាំង ហើយបានរុញនារីជាសង្សារខ្លួន ទៅផ្ទប់នឹងជញ្ជាំង ហើយបានស្រែកដាក់នាងទៀត ពីរឿងនាងមានប្តី។ ភ្លាមៗនោះដែរ មិត្តភក្តិរបស់ពួកគេ ដែលនៅកន្លែងកើតហេតុនោះ បានចូលមកជួយឃាត់តែម្តង ហើយបានចាប់ពួកគេទាំង២នាក់បំបែក ឲ្យទៅផ្លូវរៀងៗខ្លួន ដើម្បីបញ្ចប់ជម្លោះមួយនេះតែម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: