យល់ដឹងពីរបៀប ធ្វើឲ្យបុរស ងប់ងល់ និង ស្រលាញ់អ្នក ជារៀងរហូត (មានវីដេអូ)
តើអ្នកគិតថា អ្នកមានអ្វីពិសេស ដែលអាចធ្វើឲ្យបុរសម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍ របស់អ្នកយ៉ាងឆ្កួតលីលាដែរទេ? អាចធ្វើឲ្យ ដៃគូររបស់អ្នក រីករាយ និងមានភាពជឿជាក់ ក្នុងការបង្កើតស្នេហាជាមួយអ្នកឬអត់? ឬក៏គ្រាន់តែធ្វើឲ្យបុរសល្អៗ ចេញឆ្ងាយពីឪកាសរបស់អ្នក?
ជាការពិតណាស់ រឿងដែលគួរឲ្យចាប់អារម្មណ៏នោះគឺ បុរសស្ទើរតែទាំងអស់សុទ្ធតែមាន តម្រូវការដូចៗគ្នា ហើយបើសិនជាអ្នក ដឹងថាតម្រូវការនោះជាអ្វី នោះជីវិតស្នេហារបស់អ្នក នឹងទទួលបាន សេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះមួយ ដែលគ្រប់គ្នាច្រណែន។
តើអ្នកចង់គ្រប់គ្រង បេះដូងរបស់បុរសណាម្នាក់ទេ?
ចង់ទាក់ទាញពួកគេ ដោយគ្រាន់តែសម្លឹងមើលកែវភ្នែកដែរទេ?
ឬចង់ឲ្យទំនាក់ទំនងបច្ចុប្បន្នរបស់អ្នក កាន់តែស៊ីជម្រៅថែមទៀត?
នេះគឺ ៣ជំហានដែលអាចធ្វើឲ្យ បុរសធ្លាក់ក្នុងអន្លង់ស្នេហ៏របស់អ្នក រហូតដល់ងើបមុខមិនរួច៖
១) ព្យាយាមធ្វើឲ្យខ្លួនឯងស្អាត តាមរបៀបរបស់ខ្លួនឯង៖ អ្នកមិនចាំបាច់ត្រូវធ្វើខ្លួន ឲ្យខុសពីគេ ឬជ្រុលពេក ដើម្បីទាក់ទាញចំណាប់អារម្មណ៏ របស់បុរសណាម្នាក់នោះទេ គ្រាន់តែធ្វើឲ្យមានរបៀប មិនរញ៉េរញៃ នឹងគ្រាន់តែបញ្ចេញភាពសិចសីតិចៗ នោះបុរសម្នាក់នោះ នឹងចាប់ចិត្ត លើអ្នកជាក់ជាមិនខាន។
២) ធ្វើឲ្យគេមានសេចក្តីសុខបំផុត គ្រប់ពេលដែលនៅជាមួយអ្នក៖ អ្នកមិនបាច់ធ្វើជាភាគីដែល សុំណាត់ជួបជាមួយគេមុននោះទេ គេនឹងមករកអ្នក ដោយខ្លួនឯង គ្រាន់តែអ្នកធ្វើឲ្យពេលវេលា ដែលនៅជាមួយគ្នា ក្លាយជាពេលវេលាដ៏រីករាយមួយ។ បុរសចូលចិត្តភាពសប្បាយរីករាយ ដូចនេះ រក្សាស្នាមញញឺម យ៉ាងគួរឲ្យជក់ចិត្ត នៅលើផ្ទៃមុខរបស់អ្នក បង្កើតអារម្មណ៏រ៉ូមែនទិច និងពេលវេលាសប្បាយៗ នោះបុរសម្នាក់នោះ នឹងភ្លេចនារីដែលធ្លាប់ទាក់ទង ពីមុនគ្រប់រូប ហើយចាប់ផ្តើមនឹកគិតដល់រូបអ្នក តែម្នាក់ប៉ុណ្ណោះ។
៣) ផ្តល់ទំនុកចិត្តដល់គេ៖ ជាក់ស្តែង បុរសគ្រប់រូប តែងតែរាប់អានមិត្តភក្តិច្រើន មិនថាមិត្តភក្តិប្រុស ឬមិត្តភក្តិស្រី នោះទេ ហើយពួកគេតែងតែ ណាត់ជួបជុំគ្នារៀងរាល់ចុងសប្តាហ៏។ អ្នកមិនចាំបាច់ទាមទារគេទៅជាមួយ ដោយហេតុផលប្រចណ្ឌ អ្វីឡើយ គ្រាន់តែផ្តល់ត្រឹមការបារម្ភ នឹងការទុកចិត្តដល់គេនោះ គេនឹងឆាប់ត្រលប់មកផ្ទះវិញលឿនជាង សព្វដងមិនខាន ឬអាចយកអ្នកទៅចូលរួមពិធី ជាមួយទៀតផង។
ទទួលបានរូបមន្តពិតប្រាកដ បន្ថែមទៀត ដោយគ្រាន់តែធ្វើតាមក្នុងវីដេអូខាងក្រោមនេះ ដែលនិពន្ធដោយ លោក Michael Fiore ។ក្នុងវីដេអូនេះ គាត់បានបង្ហាញពីជំហាន ផ្លាស់ប្តូរជីវិតស្នេហា ដែលគាត់បានបង្រៀនដល់ស្រ្តីរាប់ពាន់នាក់ នៅជុំវិញពិភពលោកដូច្នេះអ្នកនឹងមានភាព ងាយស្រួលក្នុងការទាក់ទាញបុរសនៃក្តីសុបិន្តរបស់អ្នកបានកាន់តែឆាប់រហ័សថែមទៀត។
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: