តើអ្នកនឹងធ្វើយ៉ាងណា នៅពេលគូស្នេហ៍របស់អ្នក បានផិតក្បត់?

0

មនុស្សគ្រប់គ្នា រមែងមានស្នេហា ដែលមិនអាចជៀសផុតបានឡើយ ប៉ុន្តែក៏មានមនុស្សមួយចំនួន បានជួបបញ្ហាជាមួយគូស្នេហ៍ក្បត់ចិត្ត ដែលធ្វើអោយពួកគេ ពិតជាពិបាក ដោះស្រាយក្នុងស្ថានភាព បែបនេះណាស់។ ខាងក្រោមជា វិធីមួយចំនួន ក្នុងការដោះស្រាយជាមួយ គូស្នេហ៍ដែលក្បត់ចិត្តរបស់អ្នក៖

១) មិនមែនជាកំហុសរបស់អ្នក៖ នៅពេលសង្សាររបស់អ្នក ក្បត់ចិត្តអ្នក គេនឹងនិយាយថា វាជាកំហុសរបស់អ្នក ដែលមកស្រលាញ់គេ រឺក៏មិនអាចប្រគល់អោយ នូវអ្វីដែលគេចង់បាន។ ជាការពិត វាមិនមែនជាកំហុសរបស់អ្នកទេ កុំស្តីបន្ទោសអោយខ្លួនឯង។ ប៉ុន្តែទោះជាយ៉ាងណា ក៏ចិត្តរបស់អ្នកមិនចង់អោយ រូបគេទៅអ្នកណាផ្សេងដែរ ត្រូវទេ? ដូច្នេះកុំអនុញ្ញាត អោយគេទៅ ប្រសិនបើអ្នក នៅតែស្រលាញ់គេ។

២) តើគេមាន សុំទោសអ្នកចំពោះរឿង ក្បត់នេះដែរឬទេ?៖ វាជារឿងងាយស្រួលណាស់ ក្នុងការ ប្រើពាក្យសុំទោស ចំពោះរឿងផិតក្បត់។ ប៉ុន្តែអ្នកត្រូវមើលផងដែរ ថាប្រសិនបើគេ និយាយពាក្យសុំទោស និងមានអារម្មណ៍ថា ស្តាយក្រោយយ៉ាងខ្លាំង ដែលចេញពីចិត្តគេផ្ទាល់ ដូច្នេះអ្នកអាច លើកលែងអោយគេបាន។ ប៉ុន្តែត្រូវចងចាំថា វាពិតជាពិបាកក្នុងការជឿទុកចិត្ត ជាមួយមនុស្សក្បត់ណាស់។ ដូច្នេះមានតែខ្លួនអ្នក នោះទេ ដែលអាចសម្រេច ថាតើអ្នកគួរតែ រក្សាចំនងស្នេហានេះ នៅដដែល រឺក៏បញ្ឈប់?

៣) ដាក់គោលការណ៍អោយ ច្បាស់ជាមួយគេ៖ ប្រសិនបើអ្នក បានអត់អោនអោយគេហើយនោះ បន្ទាប់មកអ្នកគួរតែដាក់គោលការណ៍ ជាមួយគូស្នេហ៍អោយបានច្បាស់ គឺទូរស័ព្ទរបស់គេមិនត្រូវ មានអ្វីលាក់លៀមនោះទេ មានន័យថាគឺអ្នក អាចប៉ះទូរស័ព្ទរបស់គេ បានគ្រប់ពេលវេលា។

៤) គិតអោយបានច្បាស់៖ មុនពេលអ្នក លើកលែងអោយគេ ចូរអ្នកគិតអោយ បានច្បាស់ថា តើគូស្នេហ៍របស់អ្នក បានក្បត់ចិត្តអ្នក ប៉ុន្មានដងហើយ? ដូច្នេះអ្នក ត្រូវនិយាយប្រាប់គេថា វាជាឪកាសចុងក្រោយ សម្រាប់គេហើយ ដែលអ្នកបានអត់អោនអោយគេ។

៥) ទុកពេល៖ ប្រសិនបើអ្នក បានផ្តល់ឪកាសអោយគេ ម្តងទៀត អ្នកគួរតែទុកពេលអោយគេ រៀបចំជីវិតថ្មីជាមួយនឹងអ្នក។ បន្ថែមពីនេះទៅទៀត បើគេស្តែង ចេញពីអារម្មណ៍ពិត ថាគេស្តាយ ចំពោះរឿងក្បត់កន្លងមក ដែលគេបាន ធ្វើដាក់អ្នក ដូច្នេះអ្នកគួរតែបំភ្លេច នូវរឿងរ៉ាវទាំងអស់ ដែលគេធ្លាប់ធ្វើអាក្រក់នោះទៅ។

៦) តើរឿងអ្វីខ្លះ ដែលអ្នកអាចលើកលែងអោយបាន?៖ មនុស្សគ្រប់គ្នា មិនមែនចេះតែអាចលើកលែង អោយគូស្នេហ៍ផិតក្បត់ បានគ្រប់រឿងនោះទេ។ ជាការពិត មនុស្សភាគច្រើនអាច អត់អោនអោយសង្សារ តែរឿងអោបថើប ប៉ុន្តែរឿងរួមភេទប្រហែល ជាមិនអាច អត់អោនបាននោះទេ។

៧) ចាកចេញ៖ ប្រសិនបើអ្នក គិតថាជីវិតស្នេហារបស់អ្នក មិនអាចដើរទៅមុខ និងអ្នកមិនអាចអន់អោនអោយ គូស្នេហ៍របស់អ្នកបាន ដូច្នេះមានតែវិធីម្យ៉ាង គឺចាកចេញ។ វាជាវិធីមួយដែល ងាយស្រួលបំផុត ក្នុងការដើរចេញពី ភាពឈឺចាប់ ប៉ុន្តែវាក៏ជាវិធីដ៏ពិបាកមួយដែល ធ្វើអោយអ្នកត្រូវឃ្លាតឆ្ងាយពី មនុស្សដែលអ្នកស្រលាញ់ដែរ។

ចុះចំពោះប្រិយមិត្តវិញ នឹងជ្រើសរើសយកវិធីមួយណា នៅពេលគូស្នេហ៍របស់អ្នក បានក្បត់ចិត្តអ្នក?



ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top