បន្លែទាំង ៨មុខ ដែលធ្វើឲ្យអ្នក មើលទៅស្រស់ស្អាត និងមានសុខភាពល្អ!

0

តើអ្នកចង់បានរូបរាង ស្រស់ស្អាត និងមានសុខភាពល្អ ដោយពុំចាំបាច់ ប្រើប្រាស់ផលិតផល ថែរក្សាសម្រស់ និងធ្វើការវះកាត់ ដែរឬទេ? អស់បារម្ភ ពីបញ្ហាថែរក្សាសម្រស់ ដោយគ្រាន់តែ ទទួលទាននូវ បន្លែទាំង៨មុខ ខាងក្រោមនេះ៖

១. ផ្ទី (Spinach)៖

ការបរិភោគ បន្លែស្ពៃពណ៌បៃតង ដូចជាផ្ទី អាចផ្តល់អត្ថប្រយោជន៍ ទៅដល់សុខភាព និងរូបរាងរបស់អ្នក ព្រោះតែវាបានផ្ទុកនូវ សារធាតុ zeaxanthin, carotenoids, និង lutein ដែលជាសារធាតុសំខាន់ ដែលធ្វើឲ្យភ្នែករបស់អ្នកភ្លឺថ្លា មិនមានភាពក្រហម មើលទៅស្រស់ស្អាត និងក្មេងជាងវ័យ។ អ្វីដែលកាន់តែសំខាន់នោះ គឺផ្ទី សម្បូរទៅដោយ ជាតិដែក និងជាតិរ៉ែ ដែលអាចផ្តល់ឲ្យអ្នកនូវ សម្បុលស្បែកស្រស់ថ្លា បើសិនជាអ្នកទទួលទានវាជាប្រចាំ។



២. ស្ពៃក្តោប ពណ៍ស្វាយ៖

មិនត្រឹមតែមាន ពណ៌ស្រស់ស្អាតនោះទេ ស្ពៃក្តោបស្វាយ ក៏បានផ្ទុកនូវសារធាតុរ៉ែ សំខាន់ៗ ដែលធ្វើឲ្យអ្នកមានភាពស្រស់ស្អាត និងសុខភាពល្អផងដែរ។ ជាមួយនឹងបរិមាណខ្ពស់ នៃអ៊ីយ៉ូដ និងស្ពាន់ធ័រ នៅពេលដែលលោកអ្នក ទទួលទានស្ពៃក្តោបពណ៌ស្វាយនេះ វានឹងចូលទៅជួយលាងសម្អាតជាតិពុល និងធ្វើឲ្យស្បែករបស់អ្នក មានពន្លឺភ្លឺថ្លាផងដែរ។



៣. ខាត់ណា៖

ខាត់ណា ឆ្អិនមួយពែង អាចផ្តល់ឲ្យរូបរាងកាយរបស់អ្នក នូវភាគរយខ្ពស់របស់វីតាមីនK ដែលអាចជួយអ្នក ទប់ស្កាត់នូវជំងឺពុកឆ្អឹង និងជំងឺបេះដូង បានផងដែរ។ លើសពីនេះទៅទៀត វាអាចជួយបន្ថែមពន្លឺ ទៅដល់ស្បែករបស់អ្នក ដែលមានលក្ខណៈធម្មជាតិថែមទៀតផង។



៤. មើមស្ពៃ (beets)៖

មើមស្ពៃ ពណ៌ឈាមជ្រូកនេះ អាចហៅបានថាជាអាហារសម្រស់ ព្រោះតែវាអាចជួយកាត់បន្ថយ ស្នាមជាំ រក្សាស្បែករបស់អ្នកឲ្យមានសំនើម និងកាត់បន្ថយស្នាមជ្រីវជ្រួញ។ លើសពីនេះទៅទៀត មើមស្ពៃប្រភេទនេះ គឺអាចជួយដល់ការរំលាយអាហារ និងខ្លាញ់ ដែលលើស នៅក្នុងខ្លួនរបស់អ្នក បានថែមទៀតផង។



៥. ត្រប់ពណ៌ស្វាយ៖

បន្លែពណ៌ស្វាយ មានមុខងារយ៉ាងសំខាន់ ក្នុងការជួយឲ្យស្បែក មានភាពភ្លឺរលោង និងរូបរាងស្រលូនស្អាត ព្រោះតែវាមាន សមាសធាតុ ប្រឆាំងនឹងភាពចាស់ ដែលគេហៅថា nasunin។ យ៉ាងណាមិញ ត្រប់ពណ៌ស្វាយនេះ ក៏មានសារធាតុ ដែលជួយរារាំង កោសិកាមហារីក មិនឲ្យរីករាលដាល ព្រោះតែវាជួយកាត់បន្ថយ ការផ្គត់ផ្គង់ឈាម ដែលកោសិកាទាំងនោះ ត្រូវការផងដែរ។



៦. ជីនាងវង៖

ជីនាងវង ត្រូវបានគេចាត់ចូលជាបន្លែ នឹងត្រូវបានគេយក មកបន្ថែមក្នុងអាហារជាច្រើន នៅតំបន់អាស៊ី ហើយវាបានក្លាយទៅជាឱសថ ព្រោះតែវាសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេស eugenol ដែលមិនត្រឹមតែ ជួយទៅដល់សុខភាពរបស់អ្នកនោះទេ វាថែមទាំងមានប្រយោជន៍ ទៅដល់ស្បែករបស់អ្នកផងដែរ។



៧. Brussels Sprouts៖

បន្លែប្រភេទនេះ សម្បូរទៅដោយ សារធាតុស្ពាន់ធ័រ ដែលរារាំង ដល់ការលូតលាស់នៃសាច់ដុំ ដោយទប់ស្កាត់អង់ស៊ីម មួយចំនួនដែលបង្កលក្ខណៈ មិនប្រក្រតី នៅក្នុងការលូតលាស់ របស់រាង្គកាយ។ លើសពីនេះទៅទៀត វាអាចកាត់បន្ថយ ឱកាសនៃការឆ្លងមេរោគ ការរលាក និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។



៨. ម្ទេសប្លោក ពណ៌ក្រហម៖

ម្ទេសប្លោក ពណ៌ក្រហម គឺជាប្រភពដ៏ល្អបំផុត នៃវីតាមីន C ដែលមានសារៈសំខាន់ក្នុងការលើកកំពស់ កំណើននៃកោសិកាឈាម ដែលកំណត់ចំនួននៃ បាក់តេរី និងមេរោគ នៅក្នុងរាង្គកាយរបស់អ្នក។ ជាមួយគ្នានេះដែរ វីតាមីន C ក៏អាចជួយពង្រឹង ប្រព័ន្ធការពាររាង្គកាយ របស់អ្នកបានថែមទៀតផង ហើយសារធាតុចិញ្ចឹម ដែលមាននៅក្នុង សរសៃទឹកប្រូតេអ៊ីន គឺជាគន្លឹះមួយក្នុងការ ទទួលបាននូវស្បែក ដែលមើលទៅមានភាពវ័យក្មេង។



ទទួលទាននូវបន្លែ ដែលប្រឆាំងនឹងភាពចាស់ ទាំងអស់ខាងលើនេះ ដើម្បីទទួបាននូវ ស្បែកស្រស់ស្អាតគួរឲ្យទាក់ទាញ និងមានសុខភាពល្អ។

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top