យ៉ែម សំអូន និង យ៉ាន លីនដា ទៅ​គោរព​វិញ្ញាណក្ខន្ធ ឪពុក​ខាត់​ទ្រីយ៉ា

0

ភ្នំពេញៈ តារាសម្តែង និងជាតារាបង្ហាញម៉ូដ លោក យ៉ែម សំអូន ថ្មីៗនេះ បានដឹកដៃភរិយា អ្នកនាង យ៉ាន លីនដា ទៅប្រទេសថៃ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសពឪពុក របស់តារាសម្ដែង ថៃល្បីឈ្មោះ កញ្ញា ខាត់ទ្រីយ៉ា នៅក្នុងប្រទេសថៃ។ ក្រៅពីការគោរពវិញ្ញាណក្ខន្ធនោះ ពួកគេទាំងពីរនាក់ ក៏បានចូលរួមរំលែកទុក្ខផងដែរ ។
បើទោះជាស្វាមីភរិយា លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា មានការមមាញឹក ជាមួយការងារច្រើនកម្រិតណា ក៏ដោយ ក៏ពួកគេទាំងពីរនាក់ បានឆ្លៀតពេលឡើង ទៅប្រទេសថៃ ដើម្បីសម្តែងពីអារម្មណ៍ក្រៀមក្រំ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឪពុករបស់តារាចម្រៀង និងតារាសម្តែងថៃ ខាត់ទ្រីយ៉ា បានទទួល មរណភាព កាលពីថ្ងៃទីថ្ងៃទី ២៦ ខែមីនា កន្លងទៅនេះ ក្នុងវ័យ៦១ ដោយសារតែជំងឺ មហារីកខួរក្បាល។
កន្លងមក តារាប្រុសស្រីប្តីប្រពន្ធមួយគូនេះ ធ្លាប់បានដឹកដៃ គ្នាចេញទៅសួរសុខទុក្ខ ឪពុករបស់តារាសម្តែង និងជាតារាចម្រៀងថៃ កញ្ញា ខាត់ទ្រីយ៉ា ម្តងរួចមកហើយក្រោយពីពួកគេទាំងពីរ បានដឹងថាឪពុក របស់តារាថៃរូបនេះ ធ្លាក់ខ្លួនឈឺធ្ងន់សម្រាក នៅមន្ទីរពេទ្យ មួយកន្លែង នៅប្រទេសថៃ ។ បន្ទាប់ពីពួកគេទាំងពីរនាក់ បានត្រឡប់មកស្រុកវិញ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែឪពុករបស់ ខាត់ទ្រីយ៉ា បានទទួលមរណភាព ជាហេតុធ្វើឲ្យតារាមួយគូនេះ មានការសោកស្តាយ និងជួបទុក្ខសោក ដូចគ្នានឺងកញ្ញា ខាត់ទ្រីយ៉ា ដែរ ៕





ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top