ម្តាយសំលាប់កូនខ្លនឯងចោល ព្រោះខ្លាចគេបញ្ឈប់ការងារ

0

មាឡេស៊ី ៖ ស្ត្រីបំរើតាម ផ្ទះម្នាក់ឈ្មោះ Juliana មានអាយុ ២៦ ឆ្នាំត្រូវបានកាត់ទោស អោយជាប់ពន្ធធនាគារ រយៈពេល ៨ ឆ្នាំ បន្ទាប់ពីបាន សំលាប់កូន បង្កើតរបស់ ខ្លូនឯងដោយកន្ដ្រៃ។

ហេតុការណ៍នេះ បានកើតឡើងនៅ ផ្ទះមួយខ្នងដែលមានទីតាំងនៅ Taman Bukit Kajang Baru វេលាម៉ោង ៩ យប់ កាលពីថ្ងៃ អាទិត្យកន្លងទៅនេះ។

តាមការរាយការណ៍ របស់ក្រុមមន្ដ្រីប៉ូលីស បានអោយដឹងថា នាងបានយកកន្ដ្រៃ ទៅចាក់ចំក របស់ទារកនេះ រហូតដល់ស្លាប់ ទើបយកទៅដាក់ ក្នុងស្បោងសំរាម ហើយលាក់នៅក្រោមគ្រែ។

មេធាវីរបស់ជនចោទ ជាប់បានអោយដឹងថា នាងក៏មិនចង់សំលាប់ កូនខ្លួនឯងដែរ ប៉ុន្តែដោយសារតែគ្មានជំរើស ទើបដាច់ចិត្តធ្វើបែបនេះ ព្រោះនាងខ្លាចគេ បញ្ឈប់អោយធ្វើការ ខណៈពេលដែលនាង ត្រូវរកលុយចិញ្ចឹម ឪពុកម្តាយ ដែលរស់នៅ ប្រទេសឥណ្ឌូនេស៊ី។

យ៉ាងណាវិញ តាមការសំរេច របស់តុលាការ នាងត្រូវផ្ទន្ទាទោសអោយជាប់ ពន្ធធនាគាររយៈពេល ៨ ឆ្នាំ គិតចាប់ពីថ្ងៃ ចាប់ខ្លួននេះទៅ៕


រូបតំណាាង

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top