ធ្លាក់យន្តហោះដឹកទំនិញ របស់ ទ័ពអាកាសឥណ្ឌា ស្លាប់មនុស្ស ៥ នាក់

0

យន្តហោះប្រភេទដឹកទំនិញ C-130J Hercules ដែលផលិតនៅសហរដ្ឋអាមេរិក របស់ទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីថ្ងៃសុក្រ កន្លងទៅនេះ សម្លាប់មនុស្សទាំង ៥ នាក់នៅលើយន្តហោះ នេះបើតាមសម្តី អ្នកនាំពាក្យ ទ័ពអាកាស លោក Gerard Galway។

យន្តហោះនេះ បានធ្លាក់នៅភាគខាងលិច នៃទីក្រុង Gwailor ក្នុងបេសកកម្មហ្វឹកហាត់ ដូចធម្មតា នៅពេលដែលហោះចេញពីទីក្រុង Agra ម៉ោងប្រហែលជា ១០ ព្រឹក។ ក្នុងនោះ គេនៅមិនទាន់ដឹងពីមូលហេតុ នៃការធ្លាក់នៅឡើយទេ ដោយក្រសួងការពារជាតិ ឥណ្ឌា បានបញ្ជាអោយមានការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់។

គួរបញ្ជាក់ផងដែរថា នេះជាឩបទ្ទវហេតុធ្លាក់យន្តហោះប្រភេទ Hercules ជាលើកដំបូងហើយ ក្នុងប្រវត្តិសាស្ត្រ ទ័ពអាកាសឥណ្ឌា ដោយឥណ្ឌាមានយន្តហោះប្រភេទនេះ ចំនួន ៦ ហើយយន្តហោះដែលធ្លាក់នេះ គឺបានទិញនៅឆ្នាំ ២០១១ ក្នុងតម្លៃ ៩៦២ លានដុល្លារសហរដ្ឋអាមេរិក។

ស្របគ្នានេះដែរ ក៏មានព័ត៌មានខ្លះបានចេញផ្សាយថា យន្តហោះប្រភេទដឹកទំនិញ C-130J Hercules គឺបានធ្លាក់ក្នុងកំឡុងពេលបេសកកម្ម ស្វែងរកយន្តហោះ MH370 របស់អាកាសចរណ៍ម៉ាឡេស៊ី គឺមិនពិតទេ។


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top