ធ្លាយរឿងកីឡាករ បិសាចក្រហម៤នាក់ ព្រួតគ្នាញែរស្រីស្អាត កូន៣នាក់ បំណងចង់រួមរ័ក
អង់គ្លេស៖ ព័ត៌មាន ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានលេចឡើង នៅប្រទេសអង់គ្លេស ក៏ព្រោះតែកីឡាករ របស់ក្លឹប បីសាចក្រហម Manchester United ៤នាក់ បានព្យាយាមទាក់ទង ស្រីស្អាតដែល មានកូន៣ ម្នាក់ បំណងចង់រួមភេទ ជាមួយនាង។
តាមប្រភពព័ត៌មាន បរទេសមួយបានចុះផ្សាយ នៅព្រឹកថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ ២០១៤នេះថា កីឡាករ ក្លឹបបាល់ទាត់ Manchester United ៤ រូប គឺកីឡាករ Januzaj ,Kagawa,Sam Johnstone និងម្នាក់កីឡាករ មិនបញ្ចេញឈ្មោះ បានជជែកកម្សាន្ត ជាមួយស្រី្តមាន កូន៣នាក់ ដែលរស់នៅ ប្រទេសអៀកឡង់ ដោយមានបង្ហាញ រូបស្រាតឲ្យនាង មើលផងដែរ ដើម្បីឲ្យនាងចាប់អារម្មណ៍ និងចង់រួមរ័ក ជាមួយនាង។
បើយោងតាម ប្រភពព័ត៌មាន The Sunday Sun បានប្រាប់ថា កីឡាករក្រុម Manchester United រួមមានកីឡាករ Adnan Januzaj , Shinji Kagawa, Sam Johnstone និងកីឡាករ មិនបញ្ចេញឈ្មោះមួយ បានបង្ហាញរូបស្រាត ដាក់ស្ត្រីម្នាក់ ដែលមានសក់ ពណ៌ទង់ដែក ឈ្មោះ Claire McMullan មានវ័យ២៨ ឆ្នាំ មានកូន៣នាក់ រស់នៅ ប្រទេស អៀកឡង់ ។
នាង McMullan បានឲ្យដឹងថា នៅក្នុងការសន្ទនា តាម FaceTime ដោយបង្ហាញរូបស្រាត កីឡាកររបស់ក្រុម Manchester United បានសួរនាងធ្វើការ រួមភេទ ញឹកញាប់ណាស់។ ស្រី្ត ២៨ ឆ្នាំរូបនេះ និយាយថា កីឡាករ Januzaj បានបង្ហាញ រូបស្រាតជាច្រើនដង ដោយបំណង របស់គាត់ដើម្បី ជួបជាមួយនាង ហើយ Januzaj វ័យ១៩ ឆ្នាំរូបនេះ បានសន្យាថានឹង ចំណាយប្រាក់ ទាំងអស់ការធ្វើដំណើរ និងការស្នាក់ ដើម្បីអាចជួបនិងរួមរ័កជាមួយនាង។
បើនិយាយអំពីកីឡាករ Kagawa វិញ នាង McMullan បាននិយាដឹងថា តារារបស់ជប៉ុននេះ ជាញឹកញាប់ បានសួរនាងស្លៀកខោក្នុងឲ្យ មានអារម្មណ៍ សិចស៊ីណាស់ ខណៈពេលដែល ពួកគេជជែកកម្សាន្ត ។ ទន្ទឹមនឹងនោះដែរ អ្នកចាំទីវ័យក្មេង Sam Johnstone បច្ចុប្បន្ន លេងក្រុម Doncaster Rover នាងបានស្នើទំនាក់ទំនង ផ្លូវភេទជាមួយ នាងផងដែរ ។ សមាជិកទីបួន របស់ក្លឹបបិសាច បើតាម the Sunday Sun មិនបានបង្ហាញ អត្តសញ្ញាណទេ យ៉ាងហោចណាស់ ក៏បានផ្ញើរូបភាព ស្រាតរបស់ នាងឲ្យមើលដែរ៕
កីឡាករ Adnan Januzaj
កីឡាករ Shinji Kagawa
កីឡាករ Sam Johnstone
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: