តាចាស់ ៩៣ឆ្នាំ មិនទាន់អស់តណ្ហា វាយសម្លាប់ លោកយាយ ៨២ឆ្នាំ ជាមិត្តភក្តិ ប្រពន្ធខ្លួន!
បារាំង៖ បុរសវ័យចំណាស់ម្នាក់ បានក្លាយទៅជា អ្នកទោស ដែលមានអាយុ ចាស់ជាងគេបំផុត នៅក្នុងគុក របស់ប្រទេសបារាំង។
បុរសឈ្មោះ Marcel Guillot វ័យ ៩៣ឆ្នាំ បានជាប់ទោសពីបទ មនុស្សឃាត ក្រោយពីបានសម្លាប់ ស្រ្តីវ័យ ៨២ឆ្នាំ ម្នាក់ រួចមក ដោយសារតែ ស្រ្តីរងគ្រោះ បដិសេធ នឹងការប៉ុនប៉ង ចង់រួមភេទ របស់គាត់ រួចមក។
ប៉ូលីស មានការជឿជាក់លើករណីនេះថា Marcel គាត់បានសំរុកចូលទៅក្នុង ផ្ទះរបស់ស្រ្តីរងគ្រោះ ឈ្មោះ Nicole El Dib មុនពេល វាយដំ និង ចាក់សម្លាប់។ តុលាការ ក៏បានឲ្យដឹងផងដែរថា ជនល្មើស បានជាប់ចិត្ត លួចស្រលាញ់ ទៅលើស្រ្តីរងគ្រោះ រូបនោះ ក្រោយពេលដែល ប្រពន្ធរបស់គាត់ បានស្លាប់បាត់ទៅ។ ក្នុងនោះផងដែរ ប្រពន្ធរបស់ បុរសជនល្មើសវ័យ ចំណាស់រូបនេះ ក៏ធ្លាប់ធ្វើជាមិត្តសម្លាញ់ ជាមួយនឹង ស្រ្តីរងគ្រោះ អស់ជាច្រើនឆ្នាំ ផងដែរ កាលពីនៅរស់។
យ៉ាងណាមិញ នៅចំពោះមុខសមត្ថកិច្ច ជនល្មើសវ័យចំណាស់ Marcel Guillot រូបនេះ បានប្រាប់ឲ្យដឹងថា ស្រ្តីរងគ្រោះ បានធ្វើឲ្យគាត់មានអារម្មណ៍ ដូចជាក្លាយខ្លួន ជាមនុស្សល្ងង់ម្នាក់ ទើបហេតុនេះហើយ គាត់ចង់ប្រដៅ ស្រ្តីរងគ្រោះ ឲ្យស្គាល់មេរៀនម្តង។
ទោះជាយ៉ាងណា ជនល្មើស បានទទួលស្គាល់ ថាខ្លួនពិតជាបាន ទៅកាន់ផ្ទះ របស់ស្រ្តីរងគ្រោះមែន ប៉ុន្តែ បានបដិសេធ នឹងការចោទ ចំពោះការសម្លាប់នោះ៕
ប្រិយមិត្តយល់យ៉ាងណាទៅវិញ ចំពោះករណីនេះ?
Marcel Guillot វ័យ ៩៣ឆ្នាំ
ប្រភព៖ បរទេស
ដោយ សី
ខ្មែរឡូត
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: