ម្តាយវាយកូនប្រុសខ្លួនឯងរហូតដល់ស្លាប់ ព្រោះខឹងធ្វើ ម្ញិកម្ញក់ ដូចខ្ទើយ (មានវីដេអូ)
ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាត ក្រោយពីស្ត្រីរូបនេះបាន សំលាប់កូនប្រុសខ្លួនឯង។ អ្នកស្រី Jessica Dutro អាយុ២៥ឆ្នាំ រស់នៅតំបន់ Oregon ត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាលើកូនប្រុស អាយុ៤ឆ្នាំរបស់អ្នកស្រីឈ្មោះ Dutro Boggess រហូតដល់ ស្លាប់ ព្រោះតែអ្នកស្រីគិតថាកូនប្រុសរបស់គាត់ជាខ្ទើយ។ ក្មេងតូច កំសត់នោះបានស្លាប់ ក្រោយពីបុគ្គលិក Good Neighbor Center នៅតំបន់ Tigard ទូរស័ព្ទ ប្រាប់ប៉ូលីស ក្រោយពីសង្ស័យថា ក្មេងតូចនោះត្រូវគេធ្វើបាប។ បុរសឈ្មោះ Brain Canady អាយុ២៥ឆ្នាំ ជាមិត្តប្រុស Jessica បានទទួលសារតាមរយៈ Facebook ពីអ្នកស្រី ថា កូនអ្នកស្រីធ្វើចរិកម្ញិកម្ញក់ ដើរដំណើរ និងនិយាយស្តីដូចខ្ទើយ ហើយអ្នកស្រីបានប្រាប់ អោយលោក Canady ចាត់ការរឿងនេះទៀតផង។ លោក Canady បានវាយទាត់ធាក់លើ ពោះរបស់ក្មេងប្រុស។ ក្រោយពីធ្វើការពិនិត្យរួចមក គ្រូពេទ្យរកឃើញថា ពោះវៀនរបស់ ក្មេងប្រុសបានរហែក និងធ្លាយក្នុងខ្លួនរយៈពេល២ថ្ងៃ ទើបបណ្តាលអោយរូបគេស្លាប់ បាត់បង់ជីវិតទៅ។ បងប្អូនសាច់ញាតិក្មេងប្រុសបានរាយការណ៍ប្រាប់អាជ្ញាធរថា ម្តាយ និង មិត្តប្រុសម្តាយពួកគេបានវាយមកលើ Boggess ជាច្រើនដងរហូតដល់ស្លាប់បែបនេះ។
Khmer-note
អ្នកស្រី Jessica Dutro និងលោក Brain Canady
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: