ធុញទ្រាន់នឹងជីវិតពេក ទៅដេកអោយឡានកិន? (មានវីដេអូ)

0

សិង្ហបុរី ៖ អ្នកដំណើរម្នាក់ បានអោយដឹងថា ពេលគាត់កំពុងបើក រថយន្តនៅតាមផ្លួវ ឃើញបុរសម្នាក់ ដេកនៅលើផ្លូវ ហើយថែមទាំងបាន គិតថាបុរសម្នាក់ត្រូវ បានឡានបុកទៀតផង។

កាមេរ៉ាក្នុងឡាន របស់អ្នកជិះកាត់ ម្នាក់បានថតឃើញ ហេតុការណ៍នេះ ដែលមានទីតាំងនៅ តំបន់ Bishan ផ្លូវលេខ ១១ កាលពីថ្ងៃ សុក្រកន្លងទៅនេះ។

អ្នកដែលបានឃើញ ហេតុការណ៍នេះ បាននិយាយថា ឃើញបុរសម្នាក់ ដេកនៅក្រោមឡាន ហើយស្មានថាត្រូវ ឡានបុកទៀតផង។ ប៉ុន្តែ អ្នកបើកបររថយន្ត ដទៃទៀតបាននិយាយថា បុរសចំលែកម្នាក់នេះបាន ដេកនៅកណ្តាលផ្លូវ ហើយមិនព្រមទៅណាឡើយ បើទោះបីជាមាន ឡានបើកឆ្លងកាត់ ក៏ដោយ។

ចំនែកឯវីដេអូនៃហេតុការណ៍នេះ ត្រូវបានគេយកមកពីកាមេរ៉ា ក្នុងឡានរបស់បុរស ដែលបានឃើញហេតុការណ៍នេះ។

រីឯអ្នកបើកបរម្នាក់ទៀត បានអោយដឹងថា គាត់មិនអស់ចិត្ត ក្រោយពីឃើញ បុរសនោះដេកនៅកណ្តាលផ្លូវ ក៏បានបើកឡានត្រលប់ ក្រោយទៅមើលម្តងទៀត ស្រាប់តែឃើញ បុរសនោះអង្គុយផឹក ទឹកនៅកណ្តាលផ្លូវ យ៉ាងព្រងើយដោយ មិនខ្វល់ខ្លាចឡានបុកឡើយ បន្ទាប់មកគាត់ក៏បាន បើកឡានបន្តទៀតទៅ។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព ៖ បរទេស
ដោយ  លីណា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top