រួមភេទជាមួយប្រពន្ធរួច សំលាប់នាងទៀត ដើម្បីយកប្រាក់ ធានា រ៉ាប់រង
អាមេរិក៖ បុរសម្នាក់ប្រឈមមុខនឹងការជាប់ពន្ធាគារមួយជីវិត ក្រោយពីបានសំលាប់ប្រពន្ធខ្លួនឯង ពេលពួកគេទាំង២ កំពុងតែរួមភេទជាមួយគ្នា។ ជនល្មើសឈ្មោះ Isaac Aguigui អាយុ២២ឆ្នាំ ជាទាហានបានបញ្ចប់ចំណងស្នេហ៍ជាមួយនឹង ប្រពន្ធរបស់គាត់ ដោយធ្វើការ សំលាប់ប្រពន្ធខ្លួនឯង។ ជនល្មើស Aguigui បានសារភាពថា គាត់ពិតជាបាន សំលាប់ភរិយា ដែលមានផ្ទៃពោះរបស់ខ្លួនមែន ក្រោយពីពួកគេទាំង២បានរួមភេទជាមួយគ្នា។ ភរិយារបស់ ជនល្មើសឈ្មោះ Sgt. Deirdre Aguigui អាយុ២៤ឆ្នាំ ជាទាហាន ដែលនោះបានយល់ព្រម រួមភេទជាមួយប្តីរបស់ខ្លួន ដោយប្រើខ្នោះចាក់ដៃនាងទាំងគូ។ ពេលកំពុងរួមភេទដោយដៃ ទាំងគូជាប់ខ្នោះ ជនល្មើស Aguigui បានយកខ្នើយប្លាស្ទិចមកគ្របពីលើមុខប្រពន្ធខ្លួនឯង រហូតធ្វើអោយនាង ថប់ដង្ហើមស្លាប់តែម្តង។ ជនល្មើស Aguigui ទទួលបានប្រាក់ចំនួន ៥០ម៉ឺនដុល្លារ ជាប្រាក់សំណងធានារ៉ាប់រងជីវិត និងចំណាយផ្សេងទៀតពីជួរកងទ័ព ក្រោយ ពីប្រពន្ធរបស់គាត់ត្រូវបានគេរកឃើញថាស្លាប់បាត់បង់ជីវិតនៅ Apartment របស់ពួកគេនៅ ទិសខាងត្បូងឆៀងខាងកើតរដ្ឋ Georgia សហរដ្ឋអាមេរិក។ លោក Isaac Aguigui ប្រឈមមុខនឹងការជាប់ពន្ធាគារមួយជីវិត ប្រសិនបើតុលាការយោធារកឃើញថា គាត់បាន សំលាប់ប្រពន្ធ និងកូនក្នុងផ្ទៃខ្លួនឯង។ ចៅក្រមបានអោយដឹងថា ជនល្មើសបានយក សំណងរបស់ប្រពន្ធទៅទិញកាំភ្លើង និងគ្រាប់បែក ទុកសំរាប់ប្រឆាំងក្រុមរដ្ឋាភិបាល ដោយរូបគេបានជ្រើសរើសទាហានជាច្រើន។
Khmer-note
ជនល្មើស Isaac Aguigui
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: