រ៉ូកែតវាយសី ធ្វើឲ្យអ្នកចូលរួម​ វេទិកា គណបក្ស សង្រ្គោះជាតិ រអើល និងភ្ញាក់ផ្អើលទាំងព្រឹក

0

ភ្នំពេញ៖ រ៉ូកែតវាយសីរុំព័ទ្ធដោយស្កុតនៅនឹងដង ដែលអ្នកវាយសីយកទៅទុកចោលនៅក្នុងដើមពោធិ៍ លើសួន ច្បារវត្តបទុមវតី ក្បែរវេទិកាគណបក្សសង្រ្គោះជាតិ បានធ្វើឲ្យអ្នកចូលរួមក្នុងពិធីបង្សុកូលនាំគ្នារអើល និងភ្ញាក់ ផ្អើលទាំងព្រឹក ដោយសង្ស័យថា នោះជាគ្រាប់បែកច្នៃ។
ការភ្ញាក់ផ្អើល ដោយគ្រាន់តែឃើញរ៉ូកែតវាយសីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០១៤នេះ គ្រាក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ កំពុងតែនាំគ្នាចូលរួមក្នុងពិធីបង្សុកូលឧទ្ទិសកុសល ដល់ជនរងគ្រោះ ក្នុងព្រឹត្តិការណ៍បោកគ្រាប់បែកកាលពី១៧ឆ្នាំមុន។
ក្រោយការប្រទះឃើញ និងនាំដល់ការភ្ញាក់ផ្អើលនេះ កម្លាំងសមត្ថកិច្ចជំនាញ និងជារក្សានូវសន្តិសុខសណ្តាប់ ក៏ បានចុះទៅដល់ចំណុចសង្ស័យភ្លាមៗផងដែរ។
លោក ជួន ណារិន្ទ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលភ្លាមៗ ថា វត្ថុនាំឲ្យអ្នកចូលរួមវេទិកាគណបក្សសង្រ្គោះជាតិរអើលសង្ស័យថា ជាគ្រាប់បែកច្នៃនោះ តាមពិតទៅគឺជារ៉ូកែត វាយសីរបស់អ្នកហាត់ប្រាណ ដើម្បីសុខភាពតែប៉ុណ្ណោះ។
លោក បានបន្តថា មូលហេតុនាំឲ្យមានការសង្ស័យ ព្រោះដងរ៉ូកែតត្រូវបានរុំដោយស្កុត ដើម្បីកាន់វាយកុំឲ្យឈឺដៃ ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចក៏បានបង្ហាញដល់អ្នកចូលរួមទាំងអស់ រំងាប់អារម្មណ៍សង្ស័យ និងចូលរួមក្នុងពិធី ដោយត្រជាក់ចិត្ត៕


ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top