តារាស្រីសឹង្ហបុរី វ័យ៤៨ឆ្នាំ ពិតជាមានរាងស្លីម និងស្អាត ក្រោយពីស្រកអស់ ១២គ.ក

0

សឹង្ហបុរី៖ តារាស្រី ដែលអះអាងខ្លួនថា ជាតារាស្រីដ៏ ធាត់ជាងគេនៅក្នុង Mediacorp (ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម នៅក្នុងសឹង្ហបុរី) បានទទួលការចាប់អារម្មណ៍ថ្មី បន្ទាប់ពីស្រកអស់ ១២គីឡូក្រាម។

យ៉ាងណាមិញ តារាស្រី Chen Liping ដែលមានវ័យ ៤៨ឆ្នាំនេះ បាននិយាយរៀបរាប់ពី ជីវិតដ៏កាន់តែប្រសើររបស់នាង បន្ទាប់ពី នាងបានបញ្ចុះទំងន់នេះ ដែលមានដូចជា៖

១. រូបរាងដ៏សិចស៊ីរបស់នាង បានវិលត្រលប់មកវិញ៖

វាគឺជារយៈដ៏វែង និងយូរមកហើយ ចាប់តាំងពី នាងថតកុនមក។ មុននឹងនាងសម្រកទំងន់នេះ នាងមានអារម្មណ៍ថារាល់ សំលៀកបំពាក់ ដែលនាងស្លៀក និងថតរូបចេញមក គឺមិនស៊ីកាមេរ៉ានោះទេ។ នៅក្នុងនោះ នាងក៏ធ្វើការបដិសេធទៅលើ ការកែកុនរូបភាពនាង ឲ្យក្លាយជាមានរូបរាងស្រស់ស្អាតផងដែរ ដោយសារតែនាង យល់ថា នេះមិនមែនជារូបរាង និងជីវិតពិតរបស់នាង។

តែសម្រាប់ពេលនេះ គឺនាងមានសុខភាពល្អ និងរូបរាងដ៏ស្រស់ស្អាត ដែលមានទំហំខោអាវត្រឹម M (ខ្នាតកណ្ដាល) ប៉ុណ្ណោះ ដែលធ្វើឲ្យនាង កាន់តែមានទំនុកចិត្ដបន្ថែមទៀត។

២. ការលត់ដំខ្លួនឯង៖

ជាក់ស្ដែងណាស់ នាងពិតជាស្រឡាញ់ និងទទួលយក ថានាងជាអ្នកណា ដោយសារតែនាងមិន ដែលបដិសេធ ឬធ្វើការកំណត់ទៅលើ ម្ហូបអាហារ ដែលនាងចង់ញ៉ាំនោះទេ គឺនាងតែងតែយល់ព្រម មិនដែលប្រកែកនោះទេ។ នាងបាននិយាយបន្ថែមថា តែក្រោយពីនាងខិតខំប្រឹងធ្វើការ និងធ្វើការលុតដំខ្លួនឯង មកនាងចាប់ផ្ដើមគិត២ដង មុននឹងញ៉ាំអាហារ ជាពិសេស ញ៉ាំអាហារពេលយប់នោះ។ នៅក្នុងនោះ នាងធ្លាប់ញ៉ាំមីម្ដង ២កញ្ចប់ ដើម្បីបំពេញសេចក្ដីត្រូវការ តែពេលនេះ នៅសល់តែកន្លះកញ្ចប់ទេ។

៣. កាត់បន្ថយខ្លះៗ ពីទំលាប់របស់នាង និងតមអាហារ៖

នាងបានចាប់ផ្ដើមសម្រកទំងន់ដំបូង ដោយការកំណត់ខ្លួនឯង ឲ្យបរិភោគតែបាយសមួយកូនចានតូច និងសាច់ដែលគ្មានជាតិខ្លាញ់ និងបន្លែ សម្រាប់អាហារថ្ងៃត្រង់ ជារៀងរាល់ថ្ងៃ។ អ្វីដែលមិនគួរឲ្យជឿ គឺ២ខែក្រោយពេលដែលដាក់ កំហិតខ្លួនឯងបែបនេះ គឺបនាងបានស្រកអស់ជុំវិញ ២គីឡូក្រាម ដែលធ្វើឲ្យនាងមានអារម្មណ៍សប្បាយរីក រាយជាខ្លាំង។ នាងបានបន្ដថា នាងមិនចង់កាត់បន្ថយខ្លួនឯងភ្លាមៗ ពីរឿងដែលខ្លួនចង់ធ្វើ ដោយសារតែចង់សម្រកទំងន់នោះទេ ដូចនេះនាងនឹង ធ្វើការសម្រកទំងន់ដោយមិន ប្រញាប់ប្រញាល។

ជាមួយគ្នានោះ តារាសម្ដែងស្រីនេះ ក៏បានសារភាពថា កាលដែលមានរូបរាងស្លីម ពិតជាជួយនាង អាចទទួលបាន ឈុតឆាកសម្ដែង បានច្រើន និងខុសៗគ្នាផងដែរ។

ក៏ដូចជា សាច់រឿងមុន ដែលទើបតែចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា តាមរយៈប៉ុស្ដន៍ទូរទស្សន៍ខ្សែកាប ដែលមានចំណងជើងថា In The Dream Makers ដែលបានផលិតឡើងក្នុងឆ្នាំ ២០១៣នោះ និងនាងសម្ដែងជានាយកប្រតិបត្តិជាន់ខ្ពស់ ពិតជាធ្វើឲ្យនាង មានអារម្មណ៍មិនស្រួលខ្លួន ចំពោះសំលៀកបំពាក់ដែលត្រូវ ពាក់នោះទេ ដោយសារតែវាមានសភាពរលុង និងលក្ខណៈជានារីជាន់ខ្ពស់ថែមទៀត។

ចង់ដឹងពីរូបរាងប្រែប្រួលរបស់តារាស្រីនេះ យ៉ាងណា សូមមើលរូបភាព ទាំងអស់គ្នា៖





ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top