ស្រស់ស្អាតណាស់ ... នាឡិកាត្បូងពេជ្រចម្រុះពណ៌! ទាយទៅមើល តម្លៃប៉ុន្មានដែរ?
ថ្ងៃនេះលោកអ្នក នឹងប្លែកអារម្មណ៍ជាមួយ នឹងនាឡិកាដែលស្អាត និងមានតម្លៃថ្លៃជាង កោះCaribbean មួយទៅទៀត។
ដោយនាឡិកានេះ មានការរចនាជាមួយពេជ្រចម្រុះពណ៌ ទៅដល់១១០ការ៉ាត់ មានតម្លៃចំនួន ៥៤,៩២៨,៥០០ ដុល្លារអាមេរិក និងបាន បង្កើតដោយ ជនជាតិអង់គ្លេសម្នាក់ ក្នុងហាងមួយឈ្មោះថា Graff Dimonds។ ចំពោះនាឡិកានេះ កំពុងបានដាក់ តាំងបង្ហាញ ពិពណ៌ពាណិជ្ជកម្ម ដ៏ធំបំផុតមានឈ្មោះថា Baselworld ក្នុងទីក្រុង Basel ប្រទេសស្វីស។
ក្នុងនោះដែរ នាយករបស់ហាងGraff Dimondsឈ្មោះថា Laurence Graff បាននិយាយថា ចំពោះនាឡិកានេះ ត្រូវបានចម្លាក់ឡើង ជាមួយស្នាដៃដ៏អស្ចារ្យបំផុត ដែលបន្ថែមជាមួយ ពេជ្រជាច្រើនគ្រាប់ និងចម្រុះពណ៌ថែមទៀត។ ជាពិសេសលោក Laurence បានបន្ថែមថា "ជាច្រើនឆ្នាំកន្លងមក ខ្ញុំតែងតែគិតស្រមៃ ចំពោះការបង្កើត នាឡិកាមួយដែល មានពេជ្រជាច្រើនគ្របដណ្តប់លើ ប៉ុន្តែឥឡូវនេះ ក្កីស្រមៃរបស់ខ្ញុំ បានក្លាយជាការពិតហើយ។"
ចុះចំនែកប្រិយមិត្តវិញ គិតថានាឡិកានេះស្អាតដែររឺទេ និងចង់ពាក់វាដែរ រឺអត់?
ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: